Daily News Sharing

អុំទូក២០២៣នេះជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

42

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។នេះលើកឡើងរបស់ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់ព័ត៌មានថាការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខានអស់រយៈពេល៣ឆ្នាំជាប់គ្នាដោយសារតែប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលទទួលរងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នឹងបានធ្វើឱ្យវិស័យទេសចរណ៍ធ្លាក់យ៉ាងគំហុក។

Middle Content

រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបន្តថាការចាប់ផ្តើមរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ២០២៣នេះជាការបើកទំព័រថ្មីមួយសម្រាប់ការជំរុញវិស័យទេសចរណ៍របស់កម្ពុជាឱ្យងើបឡើងវិញបន្ថែមទៀត។ 

គួរឲ្យដឹងដែរថាឆ្នាំនេះភ្ញៀវទេសចរជាតិនិងអន្តរជាតិបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទីកន្លែងដើម្បីទស្សនាពិធីបុណ្យអុំទូកនេះក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ២ពាន់នាក់ក្នុងមួយថ្ងៃបានមកទស្សនាពិធីបុណ្យអុំទូកខណៈដែលកាលពីឆ្នាំ២០១៩រយៈពេល៣ថ្ងៃមានភ្ញៀវទេសចរអន្តរជាតិទស្សនាត្រឹមតែប្រមាណ២ពាន់នាក់ប៉ុណ្ណោះ។ឯកឧត្ដមបានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការងារឃោសនាវិស័យទេសចរណ៍កម្ពុជា ទៅលើឆាកជាតិនិងអន្តរជាតិ ខណៈដែលមុនពិធីក្រសួង ក៏បានធ្វើការផ្សព្វផ្សាយផងដែរ ដើម្បីឱ្យដឹងពីព្រឹត្តិការណ៍ទៅកាន់ពិភពលោក និងចូលរួមទស្សនា។« ឆ្នាំនេះយើងចាប់ផ្តើមធ្វើឡើងវិញជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាជារួមសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍។ អកអំបុកឆ្នាំនេះ ចំនួនដ៏កុះករទាំងនេះសបញ្ជាក់ឲ្យឃើញថាអាចកើតឡើងមានបានអាស្រ័យសំខាន់បំផុតក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានសុខសន្តិភាព៕

Footer Content