ផ្សាររាត្រីផ្លូវជាតិលេខ៥បានបើកសម្ពោធជាផ្លូវការហើយ!
នាល្ងាចថ្ងៃសុក្រត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ៥ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។នៅថ្ងៃបើកសម្ពោធនេះទាក់ទាញមនុស្សយ៉ាងច្រើនឲ្យចូលមកទស្សនានិងថតរូបលេងកម្សាន្ត។ឯកឧត្តម ឃួង ស្រេងរួមនិងមន្ត្រីរាជការជាច្រើនរូបទៀត លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនPrince Real Estate Group និងលោកនាយករង
ប្រតិបត្តិShengJiaqianបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។លោកនាយកប្រតិបត្តិ Edward Lee បានមានប្រសាសន៍ថាការអភិវឌ្ឍរបស់ Prince Real Estate Group អាចសម្រេចទៅបានគឺអាស្រ័យលើការគាំទ្ររយៈពេលវែងរបស់ស្ថាប័នរដ្ឋគ្រប់
កម្រិតក៏ដូចជាការទទួលស្គាល់របស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន។បន្ទាប់ពីនេះ Prince Real Estate Group នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិត “សហគ្រាសជំរុញឧស្សាហកម្មឧស្សាហកម្មលើកកម្ពស់ឱកាសការងារ”បំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្មនិងអនុវត្តសកម្មភាពផ្សព្វផ្សាយចម្រុះបែបដើម្បីបង្ហាញអំពីលក្ខណៈពិសេសនៃតំបន់ប្រមូលផ្តុំប្រជាប្រិយភាពក្នុងទីក្រុងនិងអាជីវកម្មក្នុងតំបន់មានភាពរស់រវើកដើម្បីសម្រេចបាននូវការគ្របដណ្តប់ពេញលេញលើវិស័យពាណិជ្ជកម្ម ទេសចរណ៍

វប្បធម៌ និងការរស់នៅ ហើយបន្តធ្វើឲ្យបរិយាកាសវិនិយោគនិងការអភិវឌ្ឍកាន់តែប្រសើរឡើង ។ឯកឧត្តមឃួងស្រេងបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការសម្ភោធជាផ្លូវការនៃផ្សាររាត្រីផ្លូវជាតិលេខ៥និងមានប្រសាសន៍ថាសាលារាជធានីភ្នំពេញយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ផ្សាររាត្រីដោយបានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយសហគ្រាសដើម្បីស្វែងរកនិងបង្កើតទម្រង់ប្រើប្រាស់ថ្មីគំរូថ្មីនិងទីតាំងសម្គាល់ថ្មី។ការបើកសម្ពោធផ្សាររាត្រីផ្លូវជាតិលេខ៥ពិតជា
នឹងជំរុញការកសាងសេដ្ឋកិច្ចទីក្រុងភ្នំពេញជំរុញការអភិវឌ្ឍទីក្រុងភ្នំពេញនិងបន្ថែមសន្ទុះថ្មីដល់ទីក្រុងភ្នំពេញ។ឯកឧត្តមឃួងស្រេងក៏សង្ឃឹមផងដែរថាគណៈគ្រប់គ្រងផ្សារត្រូវផ្តល់សេវាកម្មដោយយកចិត្តទុកដាក់ រក្សាសណ្តាប់ធ្នាប់ផ្សារបានល្អផ្តល់បរិយាកាសធុរកិច្ចប្រកបដោយគុណភាពខ្ពស់ ហើយអាជីវករអាចមានភាពស្មោះត្រង់និងជឿទុកចិត្តបាន ដោយដំណើរការអាជីវកម្មស្របតាមច្បាប់ ធានាគុណភាពទំនិញ ផ្តល់សេវាកម្មលំដាប់កំពូលដល់អ្នកប្រើប្រាស់និងខិតខំធ្វើឱ្យផ្សាររាត្រីផ្លូវជាតិលេខ៥ក្លាយជា“កន្លែងល្បីតាមអ៊ីនធឺណិត”សម្រាប់ “សេដ្ឋកិច្ចពេលរាត្រី” របស់រាជធានីភ្នំពេញនិងក្លាយជាមជ្ឈមណ្ឌលថ្មីដែលមានភាពរស់រវើកសម្រាប់ជីវិតកាន់តែប្រសើរនៅក្នុងទីក្រុងភ្នំពេញ។ក្រោយចប់កម្មវិធីបើកថ្នាក់ដឹកនាំបានចុះត្រួតពិនិត្យផ្សាររាត្រីផ្លូវជាតិលេខ៥និងបានធ្វើការសំណេះសំណាលជាមួយអាជីវករនិងអ្នកទទួលបន្ទុកពាក់ព័ន្ធដើម្បីស្វែងយល់បន្ថែមអំពីប្រតិបត្តិការ ការគ្រប់គ្រងប្រចាំថ្ងៃ និងបរិយាកាសក្នុងផ្សាររាត្រីផ្លូវជាតិលេខ៥។
ការបើកសម្ពោធជាផ្លូវការនៃផ្សាររាត្រីផ្លូវជាតិលេខ៥នេះក៏បានធ្វើឲ្យជីវិតពេលរាត្រីក្នុងតំបន់ជុំវិញកាន់តែមានភាពអ៊ូអរហើយក៏ធ្វើឲ្យប្រជាប្រិយភាពនៃអាជីវកម្មក្នុងតំបន់និងការលេងកម្សាន្តពេលរាត្រីកាត់តែសម្បូរបែបផងដែរ។ផ្សាររាត្រីផ្លូវជាតិលេខ៥ក៏នឹងបង្ហាញពីការទាក់ទាញពិសេសនៃផ្សាររាត្រីដ៏ទាន់សម័យរបស់ទីក្រុងភ្នំពេញទៅកាន់ប្រជាជនក្នុងនិងក្រៅប្រទេស ជំរុញពាណិជ្ជកម្មវប្បធម៌និងទេសចរណ៍របស់រាជធានីភ្នំពេញឲ្យកាន់តែមានភាពប្រសើរឡើងលើកកម្ពស់ការច្នៃប្រឌិតនិងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ក្នុងទីក្រុងភ្នំពេញក្នុងគោលបំណងចូលរួមជួយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃវិស័យពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។
ផ្សាររាត្រីផ្លូវជាតិលេខ៥មានស្តង់ចំនួន៣៣៣ដែលមានគ្រប់យ៉ាងដែលលោកអ្នកត្រូវការ ដូចជាអាហារ ភេសជ្ជៈ ការកម្សាន្ត និងហាងទំនិញ ដែលចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុប១៨,០៦៧ម៉ែត្រការ៉េ ដែលប្រមូលផ្តុំនូវម្ហូបអាហារនិងរបស់របរល្អៗមកពីជុំវិញពិភពលោក។ លើសពីនេះក៏មានសួនកុមារកន្លែងបោះតង់កន្លែងកម្សាន្តនិងកន្លែងលេងខ្សាច់ដែលធ្វើឲ្យប្រជាជននៅភ្នំពេញមានជីវិតរស់នៅកាន់តែសម្បូរបែបនិងផ្តល់នូវការកម្សាន្តពេលរាត្រីនិងបទពិសោធន៍ទិញទំនិញគ្រប់ប្រភេទ ដែលជំរុញតម្រូវការអតិថិជននៅក្នុងតំបន់ជុំវិញក្នុងផ្នែកផ្តល់អាហារ ការទិញទំនិញការកំសាន្តការលំហែនិងសេវាកម្មផ្សេងៗ។សូមជម្រាបជូនថាក្នុងពិធីសម្ភោធមានអាជីវករជាង៣៣០នាក់និងលំហូរអតិថិជនជិត៤ម៉ឺននាក់៕
