Daily News Sharing

លោក Tim Cook បាន ប្រាប់ដំណើរជីវិតពេលចេញផ្សាយកាសែតពេលព្រលឹម

47

 

 នាយកប្រតិបត្តិ Apple លោក Tim Cook បាននិយាយថាតាំងពីក្មេងមក លោកមានស្មារតីក្នុងការរកលុយរួមទាំងការចែកចាយកាសែតនៅពេលព្រឹកផងដែរ។”ខ្ញុំមានដំណើរកម្សាន្តក្នុងវ័យកុមារភាពដោយសារខ្ញុំកើតក្នុងគ្រួសារធម្មតាម្តាយរបស់ខ្ញុំធ្វើការជាអ្នកលក់នៅឱសថស្ថានឪពុកខ្ញុំធ្វើការនៅក្នុងកន្លែងផលិតកប៉ាល់។ប៉ុន្តែពួកគាត់ពិតជាបានបង្រៀនខ្ញុំឱ្យដឹងពីតម្លៃនៃការខិតខំ”។TimCookបានរៀបរាប់ពីកុមារភាពរបស់លោកនៅក្នុងការផ្សាយDua Lipa នៅលើ BBC កាលពីសប្តាហ៍មុន។

Middle Content


នាយកប្រតិបត្តិAppleបាននិយាយថាតាំងពីក្មេងមកលោកបានធ្វើការងារជាច្រើនដើម្បីរកប្រាក់ចំណូលបន្ថែម។លោកបាននិយាយថា “ខ្ញុំបានចែកចាយកាសែតនៅពេលខ្ញុំអាយុ១៣ឆ្នាំ នៅពេលនោះខ្ញុំភ្ញាក់ពីព្រលឹមហើយបានទៅផ្ទះមួយដើម្បីដាក់កាសែតចូលទៅក្នុងប្រអប់សំបុត្រឬបោះវានៅលើមាត់ទ្វារដើម្បីឱ្យពួកគេអាចមានកាសែតសម្រាប់អាននៅពេលព្រឹក” ។ Cook បាន និយាយ ថាលោក មិន ខ្វល់ នឹង ការងារ ទេ ដរាបណា ត្រូវច្បាប់ និង រក លុយបាន។ក្រៅ ពី ផ្តល់ កាសែតលោក ក៏ ដុត សាច់ ឲ្យ ភោជនីយដ្ឋាន ប៊ឺហ្គឺ ក្បែរ តំបន់ ដែល លោក រស់ នៅ។Cookបានបន្តទៀតថា”ខ្ញុំអាចធ្វើអ្វីក៏បានដើម្បីមានលុយទៅសាលារៀន។ជាពិសេសបន្ទាប់ពីប៉ារបស់ខ្ញុំត្រូវបានបណ្តេញចេញពីកន្លែងផលិតកប៉ាល់។បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Robertsdale ក្នុងរដ្ឋ Alabama ក្នុងឆ្នាំ១៩៧៨លោក Cook បានចូលសាកលវិទ្យាល័យ Auburn ហើយទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មឧស្សាហកម្មនៅឆ្នាំ ១៩៨២។នៅឆ្នាំ១៩៨៨លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Duke ។នាយកប្រតិបត្តិ Apple បាន

និយាយថា”បទពិសោធន៍នៅមហាវិទ្យាល័យគឺជាបទពិសោធន៍ពីទីរហោស្ថានរហូតដល់អរិយធម៌។លោកអាចទទួលយកវគ្គសិក្សាផ្សេងៗជាច្រើន ដោយហេតុនេះការប្រជែងនឹងខ្លួនឯងកាន់តែមានបញ្ញា” ។ “ទាំងនេះក៏ជារឿងដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការប្រើនៅពេលធ្វើការនៅ IBM និងក្រោយមកApple”។ក្នុង Dua Lipa លោក ក៏ បាន លើក ឡើង ថា លោក នឹង ក្លាយ ជា តន្ត្រីករ ប្រសិន បើ លោក មិន ចេញ មុខ ជំនួញ។ លោកបានរៀនលេង trombone ហើយនៅក្នុងក្រុមតន្រ្តី jazz ។ បន្ទាប់មកលោកបានត្រឡប់ទៅបញ្ហាបុគ្គលិករបស់Apple ។ យោងតាមលោក Cook អ្នកគ្រប់គ្នាដែលធ្វើការជាមួយលោកនៅ Apple ជឿថា “មួយបូកមួយស្មើបី” ។Cook បាននិយាយថា “វាជាអារម្មណ៍ដ៏អស្ចារ្យមួយ។គំនិតរបស់អ្នកបូកនឹងរបស់ខ្ញុំគឺប្រសើរជាងគំនិតរបស់បុគ្គលម្នាក់ៗ” Cook បាននិយាយថា។ប្រធានក្រុមហ៊ុន Apple បាននិយាយថាក្រុមហ៊ុនជ្រើសរើសមនុស្សមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងមនុស្សដែលមាននិងគ្មានសញ្ញាបត្រមហាវិទ្យាល័យផងដែរ។ “ខ្ញុំគិតថាលក្ខណៈមួយដែលខ្ញុំស្វែងរកសម្រាប់មនុស្សគឺកិច្ចសហប្រតិបត្តិការ។ តើពួកគេអាចសហការគ្នាបានដែរឬទេ? តើពួកគេជឿយ៉ាងមុតមាំថា មួយបូកមួយស្មើបី?”Appleចូលចិត្តស្វែងរកបុគ្គលិកដែលចង់ដឹងចង់ឃើញ និងមិនខ្លាចក្នុងការសួរសំណួរ។លើសពីនេះ ពួកគេក៏ត្រូវមានភាពច្នៃប្រឌិត និងមានស្មារតីជាក្រុមផងដែរ។ទោះបីជាការលើកឡើងរបស់លោក Cook អំពីការជ្រើសរើសបុគ្គលិកហាក់ដូចជាសាមញ្ញក៏ដោយ ក៏ដំណើរការរបស់ Apple កាន់តែស្មុគស្មាញ។នេះបើយោងតាម Business Insider ។ បុគ្គលិក Apple មួយចំនួនបានលាតត្រដាងក្នុងឆ្នាំ២០១៦ ថា ដើម្បីអាចចូលក្រុមហ៊ុនបានពួកគេត្រូវឆ្លងកាត់ការសម្ភាសន៍សរុបចំនួន១៣លើក ។លើសពីនេះ លោក Cook បាននិយាយថា លោកនឹងជ្រើសរើសនរណាម្នាក់នៅក្នុងក្រុមហ៊ុនដើម្បីស្នងតំណែងពីលោកបើទោះបីជាលោកមិនមានចេតនាលាលែងពីតំណែងនាពេលខាងមុខនេះក៏ដោយ។លោកបាននិយាយថា”យើងជាក្រុមហ៊ុនដែលតែងតែជឿជាក់លើផែនការនិងបានគូសផែនទីបង្ហាញផ្លូវជោគជ័យ។វាតែងតែមានអ្វីមួយដែលមិនអាចទាយទុកជាមុនបានដែលអាចកើតឡើង។ខ្ញុំអាចបោះជំហានខុសនៅថ្ងៃស្អែក”លោកបាននិយាយថា។”ខ្ញុំពិតជាចង់ឱ្យអ្នកស្នងតំណែងជានរណាម្នាក់នៅApple”៕

Footer Content