ក្រុមតាលីបង់បានគំរាមវាយប្រហារគម្រោងខ្សែក្រវាត់និងផ្លូវ ប្រសិនបើប៉ាគីស្ថានមិនបង់ពន្ធ
ក្រុមតាលីបង់បានគំរាមវាយប្រហារគម្រោងមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ទីក្រុងប៉េកាំង។ប្រសិនបើរដ្ឋាភិបាលប៉ាគីស្ថានមិនបង់ពន្ធសម្រាប់ការងារសំណង់។យោងតាមTelegraphក្រុមតាលីបង់បានគំរាមវាយប្រហារគម្រោងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន រួមទាំងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន(CPEC) ។ប្រសិនបើរដ្ឋាភិបាលប៉ាគីស្ថានមិនបង់ពន្ធ៥%លើគម្រោងសាងសង់ដល់ពួកតាលីបង់។ជាពិសេស មេបញ្ជាការនៃបក្ខពួក Gandapur ដែលជាក្រុមមួយរបស់ក្រុមតាលីបង់បានប្រកាសថាលោកនឹងបំផ្លាញ CPEC ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមទាំងការងារផ្លូវ និងផ្លូវដែកប្រវែងជាង៣,២០០kmភ្ជាប់ខេត្តXinjiangភាគខាងលិចប្រទេសចិនជាមួយនឹងកំពង់ផែ Gwadar ភាគនិរតីប៉ាគីស្ថាន។
មេបញ្ជាការបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កម្មករសំណង់នៅស្រុក Dera Ismail Khan(ប៉ាគីស្ថាន)ថា”៥%គឺជាពន្ធដែលយើងដាក់នៅគ្រប់ទីកន្លែង” ។

មេបញ្ជាការបក្ខពួកGandapurបានគំរាមថា”ម៉ាស៊ីននិងនិយោជិត នឹងត្រូវក្រុមតាលីបង់កំណត់គោលដៅ។ប្រសិនបើរដ្ឋាភិបាលមិនបង់ពន្ធ”។
ការព្រមានរបស់មេបញ្ជាការគឺជាផ្នែកមួយនៃយុទ្ធនាការដែលផ្តោតលើគម្រោងក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននៅក្នុងប្រទេសប៉ាគីស្ថាន។យោងតាមលោកAbdulSayedអ្នកវិភាគសន្តិសុខក្នុងតំបន់អាហ្វហ្គានីស្ថាន-ប៉ាគីស្ថានវិធីសាស្ត្រ “រកលុយ” របស់ពួកតាលីបង់ គឺជារឿងធម្មតាទេ ព្រោះពួកគេពឹងផ្អែកជាចម្បងលើប្រភពចំណូលខាងលើ ដើម្បីចំណាយលើសកម្មភាព។នេះក៏មិនមែនជាលើកទី១ដែរ។ ដែលវិស្វករ និងកម្មករចិនត្រូវបានគំរាមកំហែងនិងថែមទាំងវាយប្រហារទៀតផង។ កាលពីមុនក្នុងឆ្នាំ២០២១ការផ្ទុះឡានក្រុងនៅឯការដ្ឋានសាងសង់ទំនប់វារីអគ្គិសនី Dasu ខេត្ត Khyber Pakhtunkhwa ភាគខាងជើងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស១២នាក់ក្នុងនោះមានកម្មករចិន៩នាក់ផងដែរ។នៅក្នុងការអភិវឌ្ឍន៍ពាក់ព័ន្ធឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ាគីស្ថានDonaldBlomeបានទៅទស្សនាគម្រោងកំពង់ផែទឹកជ្រៅដែលផ្តល់មូលនិធិដោយចិននៅក្នុងទីក្រុង Gwadar កាលពីថ្ងៃទី១២ខែកញ្ញា។យោងតាមទស្សនាវដ្ដី Nikkei Asia ដំណើរទស្សនកិច្ចរបស់អ្នកការទូតអាមេរិកទៅកាន់គម្រោងដែលបានចាត់ទុកថាជាស្នូលនៃCPEC បានបង្ហាញថាទីក្រុង Islamabad កំពុងព្យាយាមធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចដើម្បីស្វែងរកស្ថិរភាពក្នុងតំបន់កំពង់ផែ Gwadar និងក៏ដើម្បីធានាដល់មូលដ្ឋានផងដែរ។លោក Michael Kugelman នាយកវិទ្យាស្ថានអាស៊ីខាងត្បូងក្នុងប្រទេសចិនបាននិយាយថា “ការព្រួយបារម្ភរបស់ចិនអំពីការគំរាមកំហែងផ្នែកសន្តិសុខចំពោះការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថានគឺជាហេតុផលដ៏ធំមួយដែលCPEC បាត់បង់សន្ទុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ” ។លោក Kugelman បានវិភាគឥទ្ធិពលរបស់តាលីបង់ដែលបានកើនឡើងភ្លាមៗចាប់តាំងពីអង្គការនេះឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថានហើយចាប់តាំងពីពេលនោះមកប៉ាគីស្ថានបានទទួលរងនូវរលកនៃអំពើភេរវកម្មភាគច្រើននៅក្នុងតំបន់តាមបណ្តោយព្រំដែនភាគខាងជើងរបស់ប្រទេស។
កាលពីដើមខែវិច្ឆិកា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប៉ាគីស្ថាន លោក Anwaar-ul-Haq Kakar បាននិយាយថា ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបានកើនឡើង៦០%ហើយការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើនឡើង៥០០%ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន៕
