Daily News Sharing

ប្រមុខកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រដ្ឋាភិបាល និងវិស័យឯកជន

11

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់តួនាទីសំខាន់របស់ខ្លួនក្នុងនាមជាវេទិកាសកម្មសម្រាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងវិស័យឯកជនតាមរយៈការដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាលទាក់ទង នឹងធុរកិច្ចនិងការវិនិយោគ ។
សម្តេចធិបតីហ៊ុនម៉ាណែតក្នុងឱកាសទទួលការចូលជួបសម្តែងការគួរសមរបស់លោក​ជូ អុកលីប្រធានកម្មវិធីប្រចាំតំបន់អាស៊ី – ប៉ាស៊ីហ្វិកនិងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅវិមានសន្តិភាពកាលពីម្សិលមិញ ។ សម្តេចធិបតីបានថ្លែងអំណរគុណវេទិកា សេដ្ឋកិច្ច ពិភពលោក សម្រាប់ កិច្ច

Middle Content

សហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា។ជាពិសេសក្នុងកិច្ចសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការបន្តគាំទ្រសម្រាប់កិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗ ផងដែរ ។
សម្តេចធិបតីបានថ្លែង អំណរគុណចំពោះភាគី WEF សម្រាប់ការអញ្ជើញទៅចូលរួម កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ លើកទី៥៤ ដែល នឹងប្រព្រឹត្តទៅ នៅទីក្រុង Davos ប្រទេសស្វីសក្នុងខែ មករាឆ្នាំ ២០២៤ ក្រោមប្រធានបទ “ ការកសាងទំនុកចិត្ត ឡើងវិញ ” ។ ចំណែក លោក ជូ អុក លី បាន ជម្រាបពីការផ្តាំផ្ញើក្តីនឹករលឹកពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក WEF ជូន ឯកឧត្តម បណ្ឌិត នាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់ថា លោក​​​ សាស្ត្រាចារ្យ Klaus Schwab តែងតែវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា និងបានលើកឡើងពីសក្តានុពលរបស់ខ្លួន ក្នុង កិច្ចប្រជុំ នានាជាមួយប្រទេសដទៃទៀត ។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤របស់ WEF នឹងផ្តោតលើសសរស្តម្ភ ចំនួន ៤ ៖


១៖ការរក្សាសនិ្តសុខ និងកិច្ច សហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក២៖ការអភិវឌ្ឍរីកចម្រើននិង ការបង្កើតការងារសម្រាប់យុគសម័យថ្មី ៣៖ ការប្រើប្រាស់ បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង៤៖ ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាកាសធាតុធម្មជាតិ និងថាមពលដោយ នឹងមានការចូលរួមយ៉ាងច្រើនកុះកររបស់ស្ថាប័នជាង២ពាន់មកពីទូទាំងពិភពលោក ។ នេះបើតាមឲ្យដឹងពីលោក ជូ អុកលី ៕

Footer Content