Daily News Sharing

ចិនបង្កើនការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេស ដើម្បីពង្រីកសាខានៅក្រៅប្រទេស

13

Middle Content

កាលពីថ្ងៃព្រហស្បតិ៍ក្រុមប្រឹក្សាពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានអនុវត្តដើម្បីជួយសម្រួលដល់ក្រុមហ៊ុនពាណិជ្ជកម្មបរទេសដើម្បីពង្រីកទីផ្សារក្រៅប្រទេសចំពេលដែលមាននិន្នាការវិជ្ជមាននៅក្នុងទិន្នន័យនាំចូល និងនាំចេញរបស់ប្រទេស។នេះបើយោងតាមការចេញផ្សាយសារព័ត៌មានXinhau។លោកហ្សាងស៊ីនអ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាកំណើនប្រចាំឆ្នាំនៃពាណិជ្ជកម្មទំនិញបរទេសសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១០ខែដំបូងនិងក្នុងខែតុលាតែមួយនោះមានការកើនឡើងដែលបានបង្ហាញថាកត្តាវិជ្ជមានកំពុងប្រមូលផ្តុំនៅក្នុងវិស័យនេះ។យោងតាម លោក ហ្សាង បានឱ្យដឹងថាក្រុមប្រឹក្សាពាណិជ្ជកម្មនឹងជំរុញសន្ទុះកើនឡើងតាមរយៈការអនុវត្តសកម្មភាពជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មចម្រុះ។លោក ហ្សាង បានលើកឡើងអំពីកម្មវិធីពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិរបស់ប្រទេសចិនលើកដំបូងដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះដែលនឹងមានសកម្មភាពជាង២០ផ្សេងៗគ្នា។ទាំងនេះនឹងរួមបញ្ចូលការបកស្រាយគោលនយោបាយ ការផ្លាស់ប្តូរ កិច្ចពិភាក្សា និងកិច្ចចរចារ ការភ្ជាប់កិច្ចសហប្រតិបត្តិការសម្រាប់ក្រុមហ៊ុនមកពីជាង ៥០ប្រទេស និងតំបន់។លោកហ្សាងបាននិយាយថាក្រុមប្រឹក្សាពាណិជ្ជកម្មក៏នឹងគាំទ្រដល់ក្រុមហ៊ុននានាក្នុងការចូលរួមឬរៀបចំការតាំងពិព័រណ៍នៅក្រៅប្រទេសតាមរយៈមធ្យោបាយផ្សេងៗ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş