លោកKim Jong Unបានសរសើរផ្កាយរណបដែលទើបនឹងបង្ហោះថាជា “អ្នកការពារអវកាស”
ក្រុមគ្រួសាររបស់មេដឹកនាំកូរ៉េខាងជើងលោកKim Jong Un បានចូលរួមជាមួយមន្ត្រីយោធានិងអ្នកវិទ្យាសាស្ត្រដើម្បីអបអរសាទរការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យ។យោងតាម Yonhap កាលពីថ្ងៃទី២៣ខែវិច្ឆិកា ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បានផ្សព្វផ្សាយរូបភាពនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំ Kim Jong Un ទៅកាន់ទី
ភ្នាក់ងារបច្ចេកវិទ្យាអវកាសជាតិ (NATA) ជាមួយភរិយា និងកូនស្រីរបស់លោក។នៅទីនេះ លោកKimបានកោតសរសើរ និងលើកទឹកចិត្តដល់អ្នកវិទ្យាសាស្ត្រនិងវិស្វករដែលបានធ្វើឱ្យការបាញ់បង្ហោះផ្កាយរណប Malligyong-1 ទទួលបានជោគជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា។មេដឹកនាំកូរ៉េខាងជើងបានហៅផ្កាយរណបចារកម្មថា”អ្នកយាមអវកាស”ហើយបានបញ្ជាក់ថាការ

កាន់កាប់ផ្កាយរណបគឺជាវិធីរបស់ទីក្រុងព្យុងយ៉ាងក្នុងការអនុវត្ត “សិទ្ធិពេញលេញក្នុងការការពារខ្លួន” ។
KCNA បាននិយាយថា”KimJongUnបានវាយតម្លៃខ្ពស់ចំពោះការដាក់ពង្រាយផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ។ផ្កាយរណបនេះអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាងចាប់យកនូវចេតនានិងចលនាយោធានៃកងកម្លាំងសត្រូវ” ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់ NATA ក្រុមគ្រួសាររបស់ Kim និងមន្ត្រីយោធានិងរដ្ឋាភិបាលបានចូលរួមពិធីជប់លៀងដើម្បីអបអរសាទរការបាញ់បង្ហោះផ្កាយរណបចារកម្មប្រកបដោយជោគជ័យ។បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណប Malligyong-1 ដោយជោគជ័យកាលពីថ្ងៃទី២១ខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងបាញ់បង្ហោះផ្កាយរណបជាច្រើនបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីតាមដានចលនាពីខាងកូរ៉េខាងត្បូង៕
