ប្រមុខកម្ពុជាបានវាយតម្លៃខ្ពសចំពោះតួនាទីរបស់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រដ្ឋាភិបាល និងវិស័យឯកជន
សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃ កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវេទិកាសេដ្ឋកិច្ច ពិភពលោកសម្រាប់តួនាទី សំខាន់របស់ខ្លួនក្នុងនាមជាវេទិកាសកម្មសម្រាប់ទំនាក់ទំនង រវាង រដ្ឋាភិបាល និងវិស័យឯកជនតាមរយៈការដាក់ ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាលទាក់ទង នឹងធុរកិច្ច និងការវិនិយោគ។
សម្តេចធិបតីហ៊ុនម៉ាណែតក្នុងឱកាសទទួលការចូលជួបសម្តែងការគួរសមរបស់លោកជូអុកលីប្រធានកម្មវិធី ប្រចាំ តំបន់ អាស៊ី – ប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅវិមានសន្តិភាពកាលពីម្សិលមិញ ។ សម្តេចធិបតីបាន ថ្លែង អំណរគុណវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាល កម្ពុជា ។ជាពិសេស ក្នុង កិច្ច សហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៧ ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការបន្តគាំទ្រសម្រាប់កិច្ចប្រជុំនានារបស់ WEFដូច រដ្ឋាភិបាល កម្ពុជាក្នុងអាណត្តិមុនៗផងដែរ ។
សម្តេចធិបតីបានថ្លែង អំណរគុណ ចំពោះ ភាគី W E F សម្រាប់ ការ អញ្ជើញ ទៅ ចូលរួម កិច្ចប្រជុំ វេទិកា សេដ្ឋកិច្ច ពិភពលោក ប្រចាំឆ្នាំលើកទី៥៤ ដែល នឹងប្រព្រឹត្តទៅ នៅទីក្រុង Davos ប្រទេស ស្វីស ក្នុង ខែ មករា ឆ្នាំ ២០២៤ ក្រោម ប្រធាន បទ “ ការកសាងទំនុក ចិត្តឡើងវិញ ” ។ ចំណែកលោកជូអុក លី បានជម្រាបពីការផ្តាំផ្ញើក្តីនឹករលឹកពីសំណាក់លោក សាស្ត្រាចារ្យ Klaus Sc h w a b ស្ថាបនិក W E F ជូន ឯកឧត្តម បណ្ឌិត នាយករដ្ឋមន្ត្រី ដោយសង្កត់ធ្ងន់ ថា លោក សាស្ត្រាចារ្យ K laus Schwab តែងតែវាយតម្លៃខ្ពស់ចំពោះ ប្រទេសកម្ពុជា និងបានលើកឡើងពីសក្តានុពល របស់ ខ្លួន ក្នុង កិច្ចប្រជុំ នានា ជាមួយ ប្រទេស ដទៃទៀត ។ កិច្ចប្រជុំ ប្រចាំ ឆ្នាំ លើក ទី ៥៤ របស់ WEF នឹងផ្តោតលើសសរស្តម្ភ ចំនួន ៤ ៖
១៖ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែល បាក់បែក ២៖ការ អភិវឌ្ឍ រីក ចម្រើន និង ការ បង្កើត ការងារ សម្រាប់ យុគ សម័យថ្មី ៣៖ ការប្រើប្រាស់ បញ្ញាសិប្បនិមិត្តជាកម្លាំង ជំរុញ សេដ្ឋកិច្ច និងសង្គម និង៤៖ ការដាក់ចេញ នូវយុទ្ធសាស្រ្ត រយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពលដោយ នឹងមានការចូលរួម យ៉ាងច្រើនកុះកររបស់ ស្ថាប័នជាង ២ ពាន់មកពីទូទាំងពិភពលោក ។ នេះបើតាម ឲ្យដឹងពីលោក ជូ អុកលី ៕
