ចិននិយាយថាហ្វីលីពីនកំពុងអញ្ជើញកម្លាំងខាងក្រៅមកល្បាតនៅសមុទ្រ

សេចក្តីថ្លែងការណ៍របស់ប្រទេសចិនត្រូវបានធ្វើឡើងស្របពេលដែលយោធាហ្វីលីពីននិងសហរដ្ឋអាមេរិកបានធ្វើការល្បាតរួមគ្នានៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់។យោងតាមទីភ្នាក់ងារសារព័ត៌មានចិនXinhauនៅថ្ងៃទី២៣ ខែវិច្ឆិកា តំបន់សង្គ្រាមភាគខាងត្បូងនៃកងទ័ពចិន បាននិយាយថា ហ្វីលីពីន “បានទាក់ទាញកងកម្លាំងខាងក្រៅមកល្បាតនៅសមុទ្រខាងកើត និងបង្កបញ្ហានិងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់” ចាប់តាំងពីថ្ងៃទី ២១ ខែវិច្ឆិកា។ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា “កម្លាំងខាងក្រៅ” ដែលបានលើកឡើងដោយយោធាចិន គឺសហរដ្ឋអាមេរិក។តំបន់សង្រ្គាមខាងលើបាននិយាយថា យោធាចិននឹង “រក្សាការប្រុងប្រយ័ត្នខ្ពស់ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនក៏ដូចជាសិទ្ធិដែនសមុទ្រនិងតាំងចិត្តរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត”។កន្លងមក មន្ត្រីហ្វីលីពីនបាននិយាយថា យោធារបស់ប្រទេសនិងអាមេរិកបានបើកការល្បាតរួមគ្នានៅសមុទ្រខាងកើតនៅថ្ងៃទី ២១ ខែវិច្ឆិកា។វរសេនីយ៍ឯក Eugene Henry Cabusao នៃបញ្ជាការកោះ Luzon (ភាគខាងជើងហ្វីលីពីន) បាននិយាយថា ការល្បាតរួមគ្នារវាងកងទ័ពហ្វីលីពីននិងទាហានអាមេរិក បានធ្វើឡើងនៅកោះភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន។ កោះនេះមានចម្ងាយប្រហែល១០០គីឡូម៉ែត្រពីតៃវ៉ាន់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីMaoNingបាននិយាយថា”ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ខ្លួនចំពោះហ្វីលីពីននិងសហរដ្ឋអាមេរិកថាការល្បាតរួមគ្នារវាងហ្វីលីពីន និងសហរដ្ឋអាមេរិក មិនត្រូវធ្វើឱ្យខូចអធិបតេយ្យភាពឡើយ” ក៏ដូចជាផលប្រយោជន៍របស់ចិននៅសមុទ្រ”។ទំនាក់ទំនងរវាងហ្វីលីពីន និងចិនកាន់តែយ៉ាប់យ៉ឺននាពេលថ្មីៗនេះភាគច្រើនដោយសារតែការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិករួមទាំងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាបន្ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន៕
