ប្រធានាធិបតីPutinបានមកប្រទេសបេឡារុសដើម្បីជួបពិភាក្សាជាមួយសម្ព័ន្ធភាពយោធាCSTO
ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានទៅដល់ប្រទេសបេឡារុស ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅទីក្រុងMinsk ។យោងតាមកាសែត Kyiv Independent សេចក្តីប្រកាសរបស់ការិយាល័យសារ
ព័ត៌មានវិមានក្រឹមឡាំងនៅថ្ងៃនេះ (២៣ វិច្ឆិកា)បាននិយាយថា សន្និសីទ CSTO ត្រូវបានធ្វើឡើងនៅទីក្រុង Minsk ក្រោមការដឹកនាំរបស់ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ។ខ្លឹមសារនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាអំពី “ការកែលម្អបន្ថែម

ទៀតនូវប្រព័ន្ធសន្តិសុខសមូហភាព ក៏ដូចជាបញ្ហាក្នុងតំបន់និងអន្តរជាតិ”។មុនពេលកិច្ចប្រជុំថ្នាក់កំពូលទីក្រុង Minsk បានរៀបចំកិច្ចប្រជុំរួមគ្នាមួយនៃមន្ត្រីការទូតកំពូល មន្ត្រីយោធា និងសន្តិសុខនៃប្រទេសសមាជិកCSTOដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៅក្នុងស្ថានភាពនយោបាយនិងយោធាក្នុងតំបន់។ សម្ព័ន្ធយោធា CSTO បច្ចុប្បន្នមានសមាជិករុស្ស៊ី អាមេនី កាហ្សាក់
ស្ថានកៀហ្ស៊ីស៊ីស្ថានបេឡារុសនិងតាជីគីស្ថាន។លើកចុងក្រោយដែលលោកPutin បំពេញទស្សនកិច្ចជាផ្លូវការនៅបេឡារុស្ស គឺក្នុងខែធ្នូ ឆ្នាំ២០២២។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះមេដឹកនាំរុស្ស៊ីបានធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថានចិន និង កៀហ្ស៊ីស៊ីស្ថាន៕
