Daily News Sharing

វេជ្ជបណ្ឌិតព្រមានថាកំហុសនៃការ_ផឹកកាហ្វេ_ពេលព្រឹកធ្វើឱ្យអស់កម្លាំង

39

ការផឹកកាហ្វេអ៊ីនលើសពី៤០០mg ក្នុងមួយថ្ងៃអាចធ្វើអោយអ្នកអស់កម្លាំង និងរំខានដល់គីមីសាស្ត្រខួរក្បាល។នេះបើយោងតាមអ្នកជំនាញផ្នែកដំណេក ។ការ ភ្ញាក់ ពី ដំណេក ដោយ មាន អារម្មណ៍ ក្រៀម ក្រំ មិន មែន ជា វិធី ល្អ ដើម្បី ចាប់ ផ្ដើម ថ្ងៃ នោះ ទេ។ដើម្បីព្យាយាមដាស់ខ្លួនឯង ជំនួសឱ្យការបិទម៉ោងរោទិ៍ ហើយបន្តគេងមនុស្សភាគច្រើននឹងឈោងទៅផឹកកាហ្វេមួយពែង។


ទោះជាយ៉ាងណាក៏ដោយទំលាប់នៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនអាចមានឥទ្ធិពលផ្ទុយគ្នាដែលធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងជាជាងការប្រុងប្រយ័ត្ន។វេជ្ជបណ្ឌិត Carol Ash អ្នកជំនាញផ្នែកដំណេក នាយកផ្នែកវេជ្ជសាស្ត្រនៃRWJUH Rahway សហរដ្ឋអាមេរិក ព្រមានអំពីផលប៉ះពាល់ពិតនៃជាតិកាហ្វេអ៊ីន និងចែករំលែកពីរបៀបទប់ទល់នឹងការចង់ផឹកកាហ្វេច្រើនជាងការណែនាំ។Carolពន្យល់ថា មនុស្សភាគច្រើនផឹកកាហ្វេពេលភ្ញាក់ពីគេង។ប៉ុន្តែកាហ្វេអាចធ្វើឱ្យពួកគេអស់កម្លាំងតាម៣វិធី។

Middle Content


ទី១៖ជាតិកាហ្វេអ៊ីននឹងភ្ជាប់ទៅនឹងអ្នកទទួលadenosine ដែលជាសារធាតុសរសៃប្រសាទនៅក្នុងខួរក្បាលដែលបណ្តាលឱ្យអស់កម្លាំង។


ទី២៖ Adenosineគ្រប់គ្រងការគេងរបស់មនុស្សជារៀងរាល់យប់បង្កើត “សម្ពាធ”ដែលបង្ខំមនុស្សឱ្យគេងលក់។ដូច្នេះហើយនៅពេលដែលប៉ះពាល់នឹងជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអ្នកផឹកនឹងមានអារម្មណ៍ដឹងខ្លួននៅពេលដំបូង។ប៉ុន្តែរាងកាយនៅតែមិនបញ្ឈប់ការផលិតឬប្រមូលផ្តុំadenosine ។


ជាចុងក្រោយដោយសារតែកាហ្វេគ្រាន់តែបិទបាំងអារម្មណ៍នៃភាពអស់កម្លាំងនិងមិនការពារការបង្កើតadenosineនៅក្នុងខួរក្បាលនៅពេលដែលជាតិកាហ្វេអស់។កម្លាំងបង្កើតសារធាតុសរសៃប្រសាទនឹងធ្វើឱ្យអ្នកផឹកមានអារម្មណ៍ថា”ភាំង”។ ជាតិកាហ្វេអ៊ីនក៏ស្ថិតនៅក្នុងរាងកាយរយៈពេល៦ម៉ោង ។ដូច្នេះការផឹកកាហ្វេក្រោយម៉ោង៣ រសៀលអាចរំខានដល់ដំណេក និងបង្កើនអារម្មណ៍អស់កម្លាំង។វេជ្ជបណ្ឌិត Carol ក៏ជំរុញមនុស្សឱ្យគេងពី ៨ទៅ៩ម៉ោងជារៀងរាល់យប់ដែលជួយឱ្យអ្នកមានការប្រុងប្រយ័ត្ននៅពេលថ្ងៃនិងកំណត់ការទទួលទានជាតិកាហ្វេអ៊ីនរបស់អ្នក។


Carol និយាយថា “កុំផឹកជាតិកាហ្វេអ៊ីនលើសពី៤០០ មីលីក្រាមក្នុងមួយថ្ងៃ” ។ កាហ្វេធម្មតាមួយពែងមានផ្ទុកជាតិកាហ្វេអ៊ីន៧០-១០០មីលីក្រាម។គេមិនអាចបដិសេធបានទេថាជាតិកាហ្វេអ៊ីនគឺជាសារធាតុញៀនខ្លាំង។ ដូច្នេះ Carol លើកទឹកចិត្តមនុស្សឱ្យផឹកកាហ្វេតែមួយ ឬពីរពែងតូចក្នុងមួយថ្ងៃដើម្បីកុំឱ្យពួកគេមានអារម្មណ៍ចង់ផឹកច្រើន៕ប្រភព៖Mirror

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş