នាយករដ្ឋមន្រ្តីប្រកាសគួរឲ្យភ្ងាក់ផ្អើលសេដ្ឋកិច្ចថៃកំពុងធ្លាក់ចូលក្នុងវិបត្តិ
ប្រមុខរដ្ឋាភិបាលថៃលោកSretthaThavisinបានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកានេះថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិហើយ។នេះបើតាមចេញផ្សាយBangkok Post។
លោកបានសង្កត់ធ្ងន់ថាដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះប្រទេសថៃចាំបាច់ត្រូវអនុវត្តគោលនយោបាយចែកប្រាក់ដល់ពលរដ្ឋតាមរយៈកាបូបប្រាក់ឌីជីថលដែលមានទំហំសរុប១៤,២៣ពាន់លានដុល្លារអាមេរិកដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាល

លោកឱ្យបានឆាប់រហ័ស។លោក Srettha បានថ្លែងក្នុងវេទិកាមួយថាសេដ្ឋកិច្ចថៃដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍កំពុងធ្លាក់ចូលក្នុងស្ថានភាពមិនល្អដោយទទួលបានចំនួនភ្ញៀវទេសចរបរទេសតិចជាងគោលដៅដែលបានកំណត់ហើយលោកនឹងផ្ដោតអាទិភាពសំខាន់លើការទាក់ទាញការវិនិយោគរបស់បរទេសនិងការដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ។លោកបាន
សង្កត់ធ្ងន់ថា“ចាំបាច់ត្រូវមានកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចដ៏ធំមួយ”។ការអត្ថាធិប្បាយរបស់លោកធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទិន្នន័យរបស់ទីភ្នាក់ងារធ្វើផែនការរដ្ឋបង្ហាញថាសេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែ១,៥%ដែលទាបជាងការរំពឹងទុកឆ្ងាយក្នុងត្រីមាសទី៣ដែលជាល្បឿនយឺតបំផុតក្នុងឆ្នាំនេះដោយសារកម្សោយនៃការនាំចេញនិងការចំណាយរបស់រដ្ឋាភិបាល។
គោលនយោបាយចែកប្រាក់ដល់ពលរដ្ឋតាមរយៈ“កាបូបលុយឌីជីថល”សម្រាប់ឱ្យពួកគេចាយក្នុងមូលដ្ឋាននៅឆ្នាំ២០២៤របស់លោកSretthaបានទទួលរងការរិះគន់ខ្លាំងពីសំណាក់ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងក្រុមអតីតមន្ត្រីធនាគារកណ្ដាលដែលលើកឡើងថាគោលនយោបាយនេះបំពានវិន័យក្នុងវិស័យហិរញ្ញវត្ថុមួយចុងក្រោយនេះ៕
