Daily News Sharing

រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតតំបន់សេដ្ឋកិច្ចបន្ថែមទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៥កាន់តែរីកចម្រើន

17

 ប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតបានថ្លែងក្នុងពិធីពង្រីកនិងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ជាផ្លូវការរាជរដ្ឋាភិបាលនឹងខិតខំជំរុញការវិនិយោគបង្កើតរោងចក្រក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅតាមបណ្តោយផ្លូវនេះដែលនាំឱ្យខេត្តដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ មានសេដ្ឋកិច្ចកាន់តែរីកចម្រើនហើយប្រជាជនមានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុក។សម្តេចបានថ្លែងថាផ្លូវជាតិលេខ៥ គឺជា សរសៃឈាមដ៏សំខាន់សម្រាប់កម្ពុជានិងបានដើរតួនាទីក្នុងការតភ្ជាប់ផ្លូវនានាពីខេត្តមួយទៅខេត្តមួយនិងភ្ជាប់ជាមួយប្រទេសជិតខាងដែលជំរុញឱ្យខេត្តដែលស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥កាន់តែមានសេដ្ឋកិច្ចរីកចម្រើនដូចជាខេត្តកំពង់ឆ្នាំងបច្ចុប្បន្ននេះមានការវិនិយោគរោងចក្រ ជាបន្តបន្ទាប់ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រដំឡើងរថយន្តហ្វត ខណៈក្រុមហ៊ុនមីនីបៀរ ក៏មានគម្រោងទៅវិនិយោគនៅទីនោះទៀតផង។ នាពេលខាងមុខរាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាយផ្លូវជាតិលេខ៥នេះបន្ថែមទៀតដើម្បីបង្កើតការងារបានកាន់តែច្រើនប្រជាជននៅក្នុងតំបន់មិនចាំបាច់ត្រូវចំណាកស្រុកទៅឆ្ងាយទៀតឡើយ។សម្តេចធិបតីមានប្រសាសន៍បន្ថែមទៀតថា«ហ្នឹង!ហើយជាសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរបស់យើងផ្លូវជាតិលេខ៥ដែលចិញ្ចឹមសរសៃរឈាម។គោលដៅរបស់យើងគឺសមធម៌នេះមិនមែនឱ្យការរីកចម្រើនប្រមូលផ្តុំនៅតែភ្នំពេញនោះទេ ធ្វើយ៉ាងណាយើងរុញឱ្យដល់មូលដ្ឋាន ផ្លូវ ទឹកភ្លើង ឥលូវនេះភ្លើងយើងសឹងតែមានគ្រប់ឃុំអស់ហើយនៅសល់តែមួយចំនួនតិចណាស់ ហើយយើងដាក់គោលដៅតភ្ជាប់ ទឹកស្អាតរបស់យើងបានច្រើន យើងធ្វើប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀតពិតណាស់មិនទាន់ស្រោចទូទាំងប្រទេស តែយើងនឹងជំរុញខិតខំ។»

Middle Content

គួរឲ្យដឹងដែរថា ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនិងជាចំណងដៃដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាម បណ្ដោយ ផ្លូវជាតិលេខ៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ។ ផ្លូវជាតិលេខ៥គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយហើយក៏ជាខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជន ដោយរាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត។


ផ្លូវមួយខ្សែនេះ ក៏ជាខ្សែផ្លូវមេមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិសំខាន់ៗ រួមមានដូចជា៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៦១ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល, តភ្ជាប់ជាមួយ ផ្លូវ ជាតិលេខ៥០C ផ្លូវជាតិលេខ៥២ ផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥៣A នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង, តភ្ជាប់ជាមួយផ្លូវជាតិ លេខ៥៣B ផ្លូវជាតិលេខ៥៤ និងផ្លូវជាតិលេខ៥៥ នៅក្នុងភូមិ សាស្ត្រ ខេត្តពោធិ៍សាត់, តភ្ជាប់ ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្ត បាត់ ដំបង, តភ្ជាប់ជាមួយ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥៦០ ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិ លេខ៥៩ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងតភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)។នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបាន តភ្ជាប់ គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិត ក្នុងរបៀងសេដ្ឋកិច្ច ភាគខាងត្បូងដ៏មានសក្តានុពល ដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងមហាអនុតំបន់មេគង្គក៏ដូចជាតំបន់អាស៊ាន៕

Footer Content