នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកបានមកដល់កូរ៉េខាងត្បូងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណប
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកបានមកដល់កូរ៉េខាងត្បូងនៅថ្ងៃនេះ(២២វិច្ឆិកា)មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបឃ្លាំមើលយោធា។

ទីភ្នាក់ងារព័ត៌មានYonhapបានដកស្រង់សេចក្តីប្រកាសរបស់កងទ័ពជើងទឹកកូរ៉េដែលនិយាយថានាវាមុជទឹកនុយក្លេអ៊ែរកម្រិតLos Angeles សហរដ្ឋអាមេរិកUSS Santa Fe (SSN-763) បានមកដល់មូលដ្ឋានទ័ពជើងទឹកJejuនៅព្រឹកនេះ។ក្នុងពេលជាមួយគ្នានោះ កូរ៉េខាងជើងបានប្រកាសថាខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យទៅកាន់គន្លងតារាវិថី។ ក្នុង ខែ ឧសភានិង សីហាកូរ៉េ ខាង ជើង បាន បាញ់ បង្ហោះ ផ្កាយ រណប យោធា ចំនួន ២លើក តែ ត្រូវ បរាជ័យ។នាវាមុជទឹក USSSantaFeជាកម្មសិទ្ធិរបស់ក្រុមនាវាដឹកយន្តហោះចម្បាំងលេខ១របស់កងទ័ពជើងទឹកអាមេរិក។កងទ័ពជើងទឹកកូរ៉េបានសង្កត់ធ្ងន់ថា ខ្លួននឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក៏ដូចជាការបង្កើនជំហរការពាររួមក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់USS Santa Fe ។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson ក៏បានចូលមូលដ្ឋានទ័ពជើងទឹកនៅទីក្រុងBusanប្រទេសកូរ៉េខាងត្បូងផងដែរ។នេះគឺជានាវាផ្ទុកយន្តហោះទី៣របស់អាមេរិកដែលបានមកទស្សនកិច្ចនៅប្រទេសកូរ៉េក្នុងឆ្នាំនេះ បន្ទាប់ពីនាវា USS Nimitz បានមកដល់ក្នុងខែមីនា ហើយ USS Ronald Reagan បានមកដល់ក្នុងខែតុលា ដែលជាលើកចុងក្រោយដែល USS Carl Vinson បានធ្វើទស្សនកិច្ចនៅកូរ៉េគឺក្នុងឆ្នាំ២០១៧៕
នាវាមុជទឹកនុយក្លេអ៊ែរកម្រិតLosAngelesរបស់សហរដ្ឋអាមេរិកបានមកដល់ប្រទេសកូរ៉េកាលពីខែកក្កដា។ រូបភាព៖ Yonhap
