Daily News Sharing

កម្ពុជាផលិតមាសដុំបានជិត ៩តោន

43

Middle Content

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកាលពី ថ្ងៃអង្គារ បាននិយាយថា កម្ពុជាផលិតបានដុំមាស ជិត៩ តោនជាមួយនឹងកំហាប់មាសសុទ្ធចំនួន៩០% ចាប់តាំង ពីការជីកយករ៉ែ ប្រភេទនេះបានចាប់ផ្តើមនៅក្នុងខែ មិថុនាឆ្នាំ ២០២១ ។ នេះ​បើតាមការចេញផ្សាយសារព័ត៌មាន ​Xinhua
ថ្លែងក្នុងវេទិកាស្តីពី “ គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា ” លោក កែវ រតនៈ បានលើកឡើងថាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ កំពុងចម្រាញ់យករ៉ែមាសនៅកម្ពុជា ។ លោកបាន បញ្ជាក់ថា៖ «មកដល់ពេលនេះកម្ពុជាផលិតមាសបានចំនួន ១០៤០ដុំ ដែលមានទម្ងន់សរុប ៨៩៧៩គីឡូក្រាម ។ រដ្ឋាភិបាលរកប្រាក់ចំណូល បានជាង១៤ ,៤ លាន ដុល្លារ ពី ក្រុមហ៊ុន រុករក រ៉ែទាំងនោះ ។ ក្នុងចំណោមក្រុមហ៊ុនទាំង ៦ ក្រុមហ៊ុន Renaissance Minerals ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Emerald Resources NL ចុះបញ្ជី នៅអូស្ត្រាលីនៅខេត្តមណ្ឌលគិរីទទួលបាន ទិន្នផលខ្ពស់ខណៈ ក្រុមហ៊ុនចំនួន ៥ ផ្សេងទៀត ទទួល បានទិន្នផលទាប ។
កម្ពុជាបានចាប់ផ្តើមទាញយក រ៉ែមាសជាលើកដំបូងនៅការដ្ឋានជីកយក រ៉ែមាសក្នុងស្រុក កែវ សីមា ខេត្ត មណ្ឌលគិរី ក្នុងខែ មិថុនាឆ្នាំ២០២១។ ក្រុមហ៊ុន Renaissance Minerals គឺជាអ្នកអភិវឌ្ឍន៍ការដ្ឋានរុករករ៉ែនៅទីនោះ ៕

Footer Content