Daily News Sharing

លោកDonaldTrumpប្រកាសលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅអាស៊ីបើលោកជាប់ឆ្នោត

29

កាលពីថ្ងៃសៅរ៍លោកDonaldTrumpបានប្រកាសថាលោកនឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ប៉ាស៊ីហ្វិកមួយចំនួនដែលបន្តដោយលោកJoeBiden។ប្រសិនបើលោកជាប់ឆ្នោតក្នុងឆ្នាំ២០២៤និងវិលត្រឡប់មកសេតវិមានវិញ។ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅរដ្ឋIowaលោកDonaldTrumpដែលជាបេក្ខភាពប្រធានាធិបតីឈានមុខគេនៃគណបក្សសាធារណរដ្ឋបានប្រកាសថាលោកជំទាស់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់នេះដែលរដ្ឋការលោកJoeBidenកំពុងចរចាជាមួយប្រទេសចំនួន១៣ផ្សេងទៀត។លោកបានលើកឡើងថា“កិច្ចព្រមព្រៀងនេះនឹងបំផ្លាញផលិតកម្មរបស់សហរដ្ឋអាមេរិកហើយនឹងបណ្ដាលឱ្យបាត់បង់ការងារយ៉ាងច្រើន”។

ការចរចាជុំវិញផ្នែកពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF)ដែលមានគោលដៅផ្ដល់ជម្រើសដល់តំបន់ឱ្យងាកចេញ ពីឥទ្ធិពលពាណិជ្ជកម្មដែលរីកកាន់តែធំរបស់មហាយក្សចិនបានជួបឧបសគ្គរាំងស្ទះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីប្រទេសមួយចំនួន រួមមានវៀតណាមនិងឥណ្ឌូនេស៊ីបានបដិសេធមិនប្ដេជ្ញាគោរពតាមស្តង់ដារការងារនិងបរិស្ថានដ៏តឹងរ៉ឹង។

Middle Content

លោកDonaldTrumpដែលបានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី “ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក” (TPP) ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសជាច្រើន ក្រោយពីលោកចូលកាន់តំណែងនៅខែមករា ឆ្នាំ២០១៧ បានប្រកាសថា លោកនឹងលុបចោលកិច្ចព្រមព្រៀងនេះ ដែលលោកហៅថា “TPP Two” ពេលលោកចូលកាន់តំណែងភ្លាមៗ។រដ្ឋការលោកJoeBidenសង្ឃឹមថា នឹងបង្ហើយជំពូកសំខាន់ៗនៃគំនិតផ្ដួចផ្ដើម“ក្របខណ្ឌពាណិជ្ជកម្មសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក”(IPEF)របស់ខ្លួនឱ្យទាន់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ស៊ីហ្វិក (APEC)។រដ្ឋការរបស់លោកJoeBidenបានប្ដេជ្ញាបន្តចរចាជុំវិញកិច្ចព្រមព្រៀងប្រកបដោយមហិច្ឆតានេះ។

ទោះជាយ៉ាងណាក្រុមអ្នកជំនាញពាណិជ្ជកម្មនិងធុរកិច្ចបានលើកឡើងថាសម្ពាធឆ្នាំបោះឆ្នោតនិងការជំទាស់មិនព្រមធ្វើការប្ដេជ្ញាចិត្តដោយមោះមុតពីប្រទេសមួយចំនួនប្រហែលជាធ្វើឱ្យកិច្ចព្រមព្រៀងមិនអាចសម្រេចទៅបានដែរ៕

Footer Content