អ្នកវិនិយោគគិនមកប្រមាណ៦០ក្រុមហ៊ុនបានរៀបចំវេទិកា«ធុរកិច្ចរភាពជាដៃគូពាណិជ្ជកម្មកម្ពុជានិងវិនិយោគិនជប៉ុន»
ក្រោមគំនិតផ្តូចផ្តើមធនាគារអេស៊ីលីដានិងសហការដោយសមាគមជប៉ុន-កម្ពុជា។អ្នកវិនិយោគគិនមកពីប្រទេសជប៉ុននិងកម្ពុជាប្រមាណ៦០ក្រុមហ៊ុននៅថ្ងៃទី២០ខែវិច្ឆិកាម្សិលមិញបានរៀបចំវេទិកា«ធុរកិច្ចរភាពជាដៃគូពាណិជ្ជកម្មកម្ពុជានិងវិនិយោគិនជប៉ុន» ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីឱកាសនិងសក្តានុពលវិនិយោគនៅក្នុងកម្ពុជាក៏ដូចជាការស្វែងរកដៃគូនិង កិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។កិច្ចជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុននៅឆ្នាំ២០២៣នេះ រៀបចំឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដាដោយមានការចូលរួមពីអ្នកវិនិយោគគិនជប៉ុនចំនួន ២៨ក្រុមហ៊ុន និង អ្នកវិនិយោគគិនកម្ពុជាប្រមាណជាង៣០ក្រុមហ៊ុនដើម្បីជួបជជែកគ្នាសិក្សាស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា។នេះបើតាមចេញផ្សាយAKP។លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានបញ្ជាក់ថា ជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និង វិនិយោគិនជប៉ុននេះទោះបីមានរយៈពេលខ្លីតែវាជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុនជួបគ្នា ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នា និងសិក្សាស្វែងរកអត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា។សម្រាប់លោកបណ្ឌិតការរៀបចំនេះមិនមែនដើម្បីផលប្រយោជន៍របស់ធនាគារ អេស៊ីលីដា នោះទេ តែដើម្បីផលប្រយោជន៍រួមមិនថាតែអ្នកវិយោគជប៉ុននោះទេ គឺស្វាគមន៍ទាំងអស់។បើតាមលោកបណ្ឌិត អ៊ិន ចាន់នី អ្នកវិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញនិង សម្បូរបែប ។

ទាំងនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដែលប្រទេសកម្ពុជាផ្តល់នូវលក្ខខណ្ឌវិនិយោគដ៏ល្អបំផុត ដើម្បីបំពេញតម្រូវការជូនវិនិយោគិន រួមមាន ៖កត្តានយោបាយ សេដ្ឋកិច្ចនិងសេ្ថរភាពសង្គម។សូមជម្រាបជូនថានេះជាលើកទី៣ហើយដែលធនាគារ អេស៊ីលីដាសហការជាមួយសមាគមជប៉ុន-កម្ពុជា រួមគ្នារៀបចំវេទិកា«ធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន» ។វេទិកានេះ ត្រូវបានគេរំពឹងថានឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹង និង បំពេញតម្រូវការជូនធុរជនក្នុងការស្វែងយល់ពីវិស័យធុរកិច្ចមួយចំនួនដូចជា វិស័យសំណង់ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន សុខាភិបាល កសិកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ និង បដិសណ្ឋារកិច្ចជាដើម៕
