Daily News Sharing

CARDIគ្រោងចែកពូជស្រូវ”ចំប៉ីស៧០”ឱ្យបាន៦០០តោន ដល់កសិករនៅទូទាំងប្រទេស

36

បណ្ដាញសង្គមសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា«ពូជស្រូវ”ចំប៉ីស៧០”ជាប្រភេទស្រូវស្រាលក្រអូបនិងដាំបានគ្រប់រដូវកាលសម្រាប់កសិករព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ។ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែល​ប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។

Middle Content

ក្រោយពីបានអភិវឌ្ឍពូជស្រូវថ្មីនេះ​ដោយ​ជោគជ័យ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចែកពូជស្រូវនេះទៅកាន់កសិករទូទាំងប្រទេសកាលពីចុងឆ្នាំ២០២២»។បណ្ដាញសង្គមដដែលបានឱ្យដឹងថា នាពេលបច្ចុប្បន្ន វិទ្យាស្ថាន CARDIដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដាំដុះពូជស្រូវប្រភេទនេះជាច្រើន ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យា​សមស្រប ដើម្បីបង្កើតផលិតភាពកសិកម្ម  ក្រោមទស្សនទាន “បច្ចេកវិទ្យា ដើម្បីវិបុលភាពសង្គម” ។ តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករ​នៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជនេះទៅប្រើប្រាស់ ឬបន្សុទ្ធពូជដោយខ្លួនឯង ដោយមិនចាំ​បាច់ត្រូវចំណាយថវិកាទិញប្រចាំឆ្នាំទៀតឡើយ។សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤ ដែលរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង,បង្កើនតម្លៃបន្ថែមខ្ពស់ជំរុញភាពប្រកួតប្រជែង, និងលើក​កម្ពស់គុណភាពនៅជនបទស្របតាម “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş