Daily News Sharing

នាយក​រដ្ឋមន្ត្រី​ហុងគ្រី​និយាយ​ថាអ៊ុយក្រែន​នៅ​ឆ្ងាយ​ពី​សហភាព​អឺរ៉ុប

30

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាននិយាយថាអ៊ុយក្រែនគឺ “ឆ្នាំពន្លឺ”ឆ្ងាយពីសហភាពអឺរ៉ុបដោយបញ្ជាក់ថាផ្លូវសម្រាប់ទីក្រុងគៀវ ដើម្បីចូលរួមសម្ព័ន្ធភាពគឺនៅឆ្ងាយនៅឡើយ។

ថ្លែងនៅក្នុងសមាជបក្ស Fidesz កាលពីថ្ងៃទី១៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី Orbanបានអះអាងសារជាថ្មីអំពីការប្រឆាំងរបស់រដ្ឋាភិបាលហុងគ្រីចំពោះការចរចាដើម្បីឲ្យអ៊ុយក្រែនចូលរួមជាមួយសហភាពអឺរ៉ុប (EU)។លោកបាននិយាយថា”ការកែតម្រូវការសន្យាមិនពិតរបស់ទីក្រុងប្រ៊ុចសែលដើម្បីចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែនស្តីពីសមាជិកភាពសហភាពអឺរ៉ុបក៏នឹងជាកិច្ចការរបស់យើងដែរព្រោះអ៊ុយក្រែននៅឆ្ងាយពីសហភាពអឺរ៉ុប”។នៅក្នុងសមាជបក្សនៅទីក្រុង Budapest នាយករដ្ឋមន្ត្រី Orban ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីជាប្រធានគណបក្ស Fidesz ជាលើកទី ១១ជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០០៣។ បន្ទាប់មកលោកបានសង្កត់ធ្ងន់ថាការរារាំងអ៊ុយក្រែនពីការចូលរួមក្នុង EU នឹងជាអាទិភាពកំពូលរបស់រដ្ឋាភិបាលហុងគ្រីក្នុងប៉ុន្មានខែខាងមុខនេះ។

Middle Content

នាយករដ្ឋមន្ត្រីហុងគ្រីលោកViktorOrbanបានចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកក្នុងខែតុលា។រូបថត៖ Reuters

គណៈកម្មាធិការប្រតិបត្តិរបស់សហភាពអឺរ៉ុបនៅដើមខែនេះ បានណែនាំក្នុងការចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពជាមួយអ៊ុយក្រែន ដោយនិយាយថារដ្ឋាភិបាលនៅទីក្រុងគៀវ”បានបង្ហាញភាពរឹងមាំនៃស្ថាប័នគួរឱ្យកត់សម្គាល់ ការប្តេជ្ញាចិត្តនិងសមត្ថភាពប្រតិបត្តិការ” ។

ប៉ុន្តែនាយករដ្ឋមន្ត្រី Orban ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា ការចរចាមិនគួរចាប់ផ្តើមជាមួយនឹងប្រទេសដែលមានជម្លោះនោះទេ ហើយថាការចូលជាសមាជិករបស់អ៊ុយក្រែននឹងរៀបចំឡើងវិញនូវប្រព័ន្ធចែកចាយដើមទុនរបស់ EU សម្រាប់រដ្ឋជាសមាជិក។

អ្នកវិភាគមួយចំនួនបានស្មានថាហុងគ្រីកំពុងបង្ហាញការប្រឆាំងរបស់ខ្លួនថាជាអានុភាពដើម្បីជំរុញឱ្យមានសម្បទានទាក់ទងនឹងការផ្តល់មូលនិធិរាប់ពាន់លានដុល្លារដែលទីក្រុងព្រុចសែលបានបដិសេធមិនផ្តល់ទៅឱ្យទីក្រុង Budapest ដោយសារការព្រួយបារម្ភថារដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Orban មិនរក្សាបាននូវសុចរិតភាពរបស់ខ្លួន។ លោក Orban ក៏បានគំរាមរារាំងផែនការរបស់សហភាពអឺរ៉ុបក្នុងការផ្តល់កញ្ចប់ជំនួយដែលមានតម្លៃជិត៥៥ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំដល់អ៊ុយក្រែន៕ប្រភពReuters

Footer Content