Daily News Sharing

WHOហៅមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សាថាជា”តំបន់មរណៈ”

43

អង្គការសុខភាពពិភពលោកបាននិយាយថាក្រុមវាយតម្លៃមនុស្សធម៌បានទៅមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្គាហ្សាហើយបានពិពណ៌នាថាវាជា “តំបន់មរណៈ” ។ក្រុមការងារដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) រួមទាំងអ្នកជំនាញផ្នែកសុខភាពសាធារណៈបុគ្គលិកដឹកជញ្ជូន និងបុគ្គលិកសន្តិសុខមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនមានវត្តមាននៅមន្ទីរពេទ្យ Al-Shifa គឺជាកន្លែងដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃទី១៨ខែវិច្ឆិកា ។ប៉ុន្តែមិនបានស្នាក់នៅ។ ពីរបីម៉ោងបន្ទាប់មកត្រូវចាកចេញ ដោយសារបារម្ភពីសុវត្ថិភាព។ក្រុមនេះបានពណ៌នាមន្ទីរពេទ្យថាជា “តំបន់មរណៈ” ហើយបាននិយាយថាស្ថានភាពនៅទីនោះឥឡូវនេះ “អស់សង្ឃឹម”មន្ទីរពេទ្យសំខាន់មិនអាចដំណើរការជាកន្លែងព្យាបាលបានទេ ដោយសារខ្វះខាតទឹកស្អាត ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងតម្រូវការផ្សេងៗទៀត។ក្រុមនេះបាននិយាយថាពួកគេបានឃើញផ្នូរដ៏ធំមួយនៅច្រកចូលមន្ទីរពេទ្យហើយត្រូវបានគេជូនដំណឹងថាមនុស្សជាង៨០នាក់ត្រូវបានកប់នៅទីនោះ។ច្រករបៀងនិងទីធ្លាមន្ទីរពេទ្យពោរពេញដោយកាកសំណល់វេជ្ជសាស្ត្រ និងសំណល់រឹង។ អ្នកជំងឺ និងបុគ្គលិកពេទ្យបានសម្តែងការព្រួយបារម្ភអំពីសុខភាព និងសុវត្ថិភាពរបស់ពួកគេ។WHOបាននិយាយថាមានបុគ្គលិកពេទ្យ២៥នាក់ និងអ្នកជំងឺ២៩១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Al-Shifa រួមទាំងទារកទើបនឹងកើត៣២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

Middle Content

អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថាខ្លួនកំពុងធ្វើការជាមួយដៃគូដើម្បី “បង្កើតផែនការជាបន្ទាន់ដើម្បីជម្លៀសអ្នកជំងឺបុគ្គលិក និងក្រុមគ្រួសារដែលនៅសេសសល់ជាបន្ទាន់”។យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែងការណ៍​របស់WHO ឬ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ជំនាញ​ឡើយ។អង្គការសុខភាពពិភពលោកបាននិយាយថាមនុស្សប្រហែល២,៥០០នាក់ដែលលាក់ខ្លួននៅមន្ទីរពេទ្យ Al-Shifa បានចាកចេញបន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញបញ្ជាជម្លៀសនៅថ្ងៃទី១៨ខែវិច្ឆិកា។កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ Al-Shifa កាលពីសប្តាហ៍មុន ដោយនិយាយថា ជាកន្លែងបញ្ជាការរបស់ក្រុមហាម៉ាស់នៅក្រោមដី។ កងទ័ពបាននិយាយថា ខ្លួនបានរកឃើញភស្តុតាងនៃមូលដ្ឋានរបស់ក្រុមហាម៉ាស់នៅក្រោមមន្ទីរពេទ្យ។ ប៉ុន្តែបុគ្គលិក Al-Shifa បានបដិសេធ។

អង្គការសុខភាពពិភពលោកបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការឈប់បាញ់ជាបន្ទាន់និងជំនួយមនុស្សធម៌រយៈពេលវែងសម្រាប់តំបន់ហ្គាហ្សាស្ទ្រីបដោយបន្ថែមថាជម្រើសនៃការថែទាំវេជ្ជសាស្រ្តនៅក្នុងតំបន់មានកម្រិតកាន់តែខ្លាំងឡើង៕ប្រភពReuters

Footer Content