Daily News Sharing

មហាសេដ្ឋីJack Maមានសុទិដ្ឋិនិយមខ្លាំងចំពោះAlibaba ហើយបានប្ដេជ្ញារក្សាទុកភាគហ៊ុនក្នុងក្រុមហ៊ុននេះ

16

សារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ខែវិច្ឆិកាដោយដកស្រង់សេចក្ដីថ្លែងការណ៍ពីការិយាល័យរបស់លោកJack Maបានឲ្យដឹងថាមហាសេដ្ឋី Jack Ma សហស្ថាបនិកក្រុមហ៊ុនយក្សAlibaba“មានសុទិដ្ឋិនិយមខ្លាំង”ចំពោះក្រុមហ៊ុនហើយបានប្ដេជ្ញារក្សាទុកភាគហ៊ុនក្នុងក្រុមហ៊ុននេះ។

Middle Content

ការអត្ថាធិប្បាយពីការិយាល័យរបស់លោកJackMaនេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីឯកសារមួយរបស់និយ័តករបានបង្ហាញថាមូលនិធិគ្រួសាររបស់លោកគ្រោងលក់ចេញ១០លានភាគហ៊ុននៃក្រុមហ៊ុន Alibaba Group Holdings ដែលរក្សាទុកនៅធនាគារអាមេរិកក្នុងតម្លៃប្រមាណ៨៧១លានដុល្លារ។Jack Ma positive on Alibaba, will continue to hold shares: Report | The  Straits Timesការិយាល័យរបស់លោក Jack Ma បាននិយាយថា “យើងជឿថាតម្លៃភាគហ៊ុនបច្ចុប្បន្នគឺស្ថិតក្រោមតម្លៃសមរម្យរបស់វា”។ ទោះជាយ៉ាងណាក្រុមហ៊ុនAlibabaមិនបានឆ្លើយតបនោះទេ។ការលក់ដូរភាគហ៊ុននេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកាដោយក្រុមហ៊ុនJSPInvestment និងក្រុមហ៊ុន JCPropertiesដែលជាផ្នែកមួយនៃមូលនិធិគ្រួសាររបស់លោក Jack Ma៕

Footer Content