Daily News Sharing

ប្រេងរបស់រុស្សី”ផ្តល់ផលប៉ះពាល់”ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច

39

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អឺរ៉ុបមួយរូបបាននិយាយថាក្នុងខែតុលា មានការដឹកជញ្ជូនប្រេងពីសមុទ្ររុស្ស៊ី”ស្ទើរតែគ្មាន”ក្រោមតម្លៃពិដាន៦០ដុល្លារ/បារ៉ែលដែលលោកខាងលិចព្យាយាមកំណត់។យោងតាមទិន្នន័យរបស់ FinancialTimesជិត៧៥%នៃប្រេងឆៅរបស់រុស្ស៊ីទាំងអស់តាមសមុទ្រត្រូវបានដឹកជញ្ជូនដោយគ្មានការធានារ៉ាប់រងហើយក្រុមមន្ត្រីបាននិយាយថាចំនួននាវាដែលប្រតិបត្តិការក្រោមតម្លៃបច្ចុប្បន្នទំនងជាទាបជាងច្រើន។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកJanet Yellen បាននិយាយថា ពិដានតម្លៃដែលដាក់ដោយប្រទេសG7 លើប្រេងរុស្ស៊ី លែងមានប្រសិទ្ធភាពដូចការរំពឹងទុកទៀតហើយ។រូបភាព FILE

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Janet Yellen បាននិយាយថាពិដានតម្លៃដែលដាក់ដោយប្រទេសG7 លើប្រេងរុស្ស៊ី លែងមានប្រសិទ្ធភាពដូចការរំពឹងទុកទៀតហើយ។ លោកស្រី​បាន​បន្ត​ថា ទោះ​បី​មាន​ការ​រឹត​បន្តឹង​ក៏​ដោយរុស្ស៊ី​នៅ​តែ​រក្សា​បរិមាណ​នាំ​ចេញ​ប្រេង​ក្នុង​តម្លៃ​ខ្ពស់។

Middle Content

មន្ត្រីអ៊ឺរ៉ុបក៏កំពុងពិចារណាលើមធ្យោបាយពង្រឹងការកំណត់តម្លៃ រួមទាំងជម្រើសក្នុងការកំណត់ការចូលទៅកាន់ទីផ្សារនាវាដឹកប្រេងដែលប្រើរួចរបស់រុស្ស៊ី។ក្តីបារម្ភរបស់លោកខាងលិចបានកើនឡើងនៅពេលដែលស្ថិតិផ្លូវការរបស់រុស្ស៊ីបានបង្ហាញថាតម្លៃប្រេងជាមធ្យមគឺលើសពី៨០ដុល្លារ/បារ៉ែល។ការឡើងថ្លៃនៃការនាំចេញប្រេងរបស់ទីក្រុងម៉ូស្គូបាន “ប៉ះពាល់យ៉ាងខ្លាំង”ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេក្នុងពិភពលោក(G7)ដើម្បីកំណត់ការហូរចូលនៃដើមទុនចូលទៅក្នុងប្រទេសរុស្ស៊ី។

ទោះបីជាប្រាក់ចំណូលរបស់រុស្ស៊ីពីការលក់ប្រេង និងឧស្ម័នក្នុងខែមករាបានថយចុះ៤៦% ក្នុងរយៈពេលដូចគ្នាមកត្រឹម៤២៦ ពាន់លានរូប្លិ៍ បន្ទាប់ពីលោកខាងលិចបានដាក់កម្រិតតម្លៃប្រេង។ ទោះយ៉ាងណាក៏ដោយចាប់តាំងពីពេលនោះមកប្រាក់ចំណូលរបស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យចុងក្រោយបំផុតពីក្រសួងហិរញ្ញវត្ថុរុស្ស៊ីប្រាក់ចំណូលប្រេងនិងឧស្ម័នរបស់ប្រទេសបានកើនឡើងដល់១,៦៣៥ពាន់លានរូប្លិ៍នៅក្នុងខែតុលាដែលកើនឡើងទ្វេដងធៀបនឹងខែមុន និងកើនឡើងជាង២៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចែករំលែកជាមួយកាសែតFinancialTimesមន្ត្រីជាន់ខ្ពស់អឺរ៉ុបបានទទួលស្គាល់ថារុស្ស៊ីបានទទួលជោគជ័យក្នុងការយកឈ្នះលើកម្រិតតម្លៃប្រេង។លោកបាននិយាយថា”ទិន្នន័យចុងក្រោយនេះបង្ហាញថាយើងនឹងត្រូវតែតឹងតែងជាងមុននិងមិនអនុញ្ញាតឱ្យរុស្ស៊ីបន្តធ្វើកិច្ចការនេះឡើយ”៕ប្រភពFinancial Times, RT

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş