សម្តេចធិបតីប្រកាសលុបបំបាត់ការរើសអើងជ្រុលនិយម
ថ្លែងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនៅក្នុងឱកាសស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គនៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែកក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាបានប្រកាសលុបបំបាត់ការរើសអើងជ្រុលនិយមទាំងសាសនានិងនយោបាយនៅកម្ពុជា ដើម្បីធានាសុខសន្ដិភាពនិងសុខុដុមនីយកម្មនៅក្នុងសង្គមជាតិកម្ពុជាឲ្យបានជាដាច់ខាត។

សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថាគោលនយោបាយនៅកម្ពុជាមិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេដែលបណ្ដាលឱ្យមានជម្លោះនៅក្នុងសាសនាតែមួយឬសាសនាផ្សេងគ្នានៅកម្ពុជានោះ ។សម្តេចធិបតី បានបញ្ជាក់ថាក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលនិង ការចូលរួមរបស់សហគមន៍ក្នុងការជួយទប់ស្កាត់និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាក្នុងការប្រកាន់គោលជំហរទស្សនៈគោលនយោបាយជ្រុលនិយមបែបណាមួយនោះគឺដាច់ខាតត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ និងមិនឱ្យកើតមាននៅកម្ពុជា។សម្ដេចធិបតី បានបន្ថែមថា គោលនយបាយជ្រុលនិយមនៅក្នុងសាសនានិងនយោបាយ គឺវាបាន បំបែកបំបាក់នូវសាមគ្គីក្នុងសង្គមជាតិបំផ្លាញសុខសន្ដិភាព និងសិទ្ធិសេរីភាព។សម្ដេចធិបតីក្រើនរំលឹកថាសាសនាទាំងអស់បានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំ ប៉ុន្តែជាអកុសលសាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ទាំងស្រុង ។
ក្រោយគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បច្ចុប្បន្ននេះ វិស័យសាសនាមានការរីកចម្រើនខ្លាំងណាស់ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួនដោយគ្មានបង្ខិតបង្ខំ៕ប្រភពSTPM
