Daily News Sharing

ប្រមុខកម្ពុជា៖ការសាងសង់ព្រលានយន្តហោះថ្មីជាចលករមួយសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចកម្ពុជា

29

ប្រសាសន៍ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនម៉ាណែតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរថ្មី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣បានបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះបានហើយមិនមែនគ្រាន់តែដើម្បីមោទនភាពនោះទេ។

Middle Content

ប៉ុន្តែភារកិច្ចរបស់យើងគឺត្រូវធ្វើយ៉ាងម៉េចឱ្យព្រលានយន្ដហោះថ្មីនេះដំណើរការហើយសម្រេចបាននូវគោលដៅនិងឱ្យក្លាយទៅជាចលករមួយសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជា។សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា៖«ព្រលានយន្តហោះបានធ្វើហើយគោលបំណងមិនមែនត្រឹមតែធ្វើដើម្បីចេញជារូបភាពបានជាមោទនភាពរបស់យើងថាយើងមានព្រលានយន្តហោះមួយដែលល្អខ្នាតអន្តរជាតិនោះទេ។ប៉ុន្តែភារកិច្ចរបស់យើងគឺត្រូវធ្វើយ៉ាងម៉េចឱ្យប៉ូលនេះដំណើរការហើយសម្រេចបាននូវគោលដៅរបស់វា។

ធ្វើយ៉ាងម៉េចឱ្យព្រលាននេះក្លាយទៅជាចលករមួយសម្រាប់ជំរុញលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជា»។សម្តេចធិបតីបានបញ្ជាក់ទៀតថា សម្រាប់គោលការណ៍ដើម្បីឱ្យដើរបានល្អកិច្ចការដែលត្រូវយកចិត្តទុកដាក់បន្ថែមគឺការរៀបចំការគ្រប់គ្រងឱ្យបានល្អធានាធ្វើយ៉ាងណាការផ្ដល់សេវាឱ្យបានគ្រប់ជ្រុងជ្រោយ និងដំណើរការដោយរលូន។ ទន្ទឹមនេះ ត្រូវធ្វើយ៉ាងណាឱ្យការងារទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ចការផ្ដល់សេវាផ្សេងៗទាំងសេវានៅខាងក្រៅនិងខាងក្នុង។សម្ដេចនាយករដ្ឋមន្រ្តីបន្ដថាការរៀបចំនេះធ្វើយ៉ាងម៉េចឱ្យជាកន្លែងមួយដែលអ្នកដំណើរឆ្លងកាត់ដក់ជាប់នូវអនុស្សាវរីយ៍ល្អៗហើយក៏ជាព្រលានយន្តហោះមួយដែលផ្ដល់សេវាយ៉ាងកក់ក្តៅ។ជាពិសេសការរៀបចំយន្តការនៃការគ្រប់គ្រងនេះគឺសំខាន់ទាំងក្រុមហ៊ុនវិនិយោគនិងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យកន្លែងនេះទៅជាកន្លែងបដិសណ្ឋារកិច្ចមួយដែលល្អ ។សម្តេចហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថាព្រលានយន្តហោះនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នមានការប្រកួតប្រជែងមិនមែនត្រឹមតែសម្រាប់អ្នកដំណើរឆ្លងកាត់នោះទេតែជាកន្លែងមួយដែលជាផលិតផលទេសចរណ៍ផងដែរ។ជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានធ្វើការរៀបចំផ្ទៃក្នុងនៃព្រលានយន្ដហោះមានផាសុកភាពមានការលក់ដូរផ្សេងៗគឺសម្រួលបានយ៉ាងល្អហើយចំពោះព្រលានយន្ដហោះថ្មីនៅទីនេះត្រូវធ្វើយ៉ាងណាចាត់ចែងឱ្យបានល្អទាំងបរិស្ថាននិងការផ្ដល់សេវា។នេះបញ្ជាក់ឲ្យដឹងពីសម្ដេចហ៊ុនម៉ាណែត៕

Footer Content