Daily News Sharing

នាយករដ្ឋមន្រ្តីស្នើឲ្យសិក្សាភូមិសាស្ត្ររាជធានីភ្នំពេញដោយចែកជាតំបន់៣ចេញពីគ្នា

30

ថ្លែងពេលអញ្ជើញសម្ពោធប្រើប្រាស់ជាផ្លូវការស្ពានកោះនរានិងស្ពាននាគភ្លោះកោះនរា”នាសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ដល់ឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញដោយចែកជាតំបន់បៃតងតំបន់អាជីវកម្មនិងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។សម្តេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថា“ខ្ញុំបានឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីពិនិត្យមើលតំបន់Zoningផងបានន័យថាតំបន់ណាដែលអភិវឌ្ឍន៍ថ្មីជាពិសេសបើតំបន់នោះជាផ្ទះរស់នៅសូមកុំបើកអាជីវកម្មដែលមានការប៉ះពាល់រំខាន”។

Middle Content

រូបភាពអ៊ីនធឺណិត

សម្តេចបន្តថា«តំបន់ណាធ្វើអាជីវកម្មសម្រាប់តែធ្វើអាជីវកម្ម។តំបន់បៃតងនៅក្នុងហ្នឹង!គួរមានប៉ុន្មានភាគរយសម្រាប់ប្រជាពលរដ្ឋរបស់យើង។ក្រុងភ្នំពេញយើងធំ។ប៉ុន្តែធំមិនទាន់អស់សក្តានុពលទេនៅរីកទៀតស្រូបទាំងចំនួនមនុស្សនិងដី»។សម្តេចធិបតីមានប្រជាពលរដ្ឋជាច្រើនសុខចិត្តទិញផ្ទះនៅក្នុងបុរីដែលមានតម្លៃថ្លៃព្រោះផ្ទះនោះមានលក្ខណៈងាយស្រួល ក្នុងការរស់នៅ ដូចជា មានផ្លូវធំ តំបន់រស់នៅបៃតង និងតំបន់អាជីវកម្ម ដែលនៅដាច់ពីគ្នា។

សម្តេចធិបតីក៏ចង់ឲ្យការអភិវឌ្ឍថ្មី និងការពង្រីកតំបន់រាជធានីភ្នំពេញ ត្រូវគិតគូរពីបញ្ហានេះដោយមិនត្រូវឲ្យតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ឡូកឡំនឹងតំបន់អាជីវកម្មនោះទេ៕សហការី

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş