Daily News Sharing

តើក្រុមហ៊ុនOCICចំណាយអស់ប្រាក់ប៉ុន្មានសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគម្រោងទីក្រុងរណប«កោះនរា»?

46

ថ្លែងបញ្ជាក់ឲ្យដឹងនាថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣នេះ អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCICបានលើកឡើងថាគម្រោងទីក្រុងរណប «កោះនរា» អាចនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ។

អ្នកឧកញ៉ាពុងឃាវសែបានថ្លែងបន្តថាការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរាចាប់ពីដំបូងរហូតមកដល់ពេលនេះក្រុមហ៊ុនបានចំណាយជាង៣០០លានដុល្លាររួចមកហើយនិងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀតដើម្បីឲ្យគម្រោងទីក្រុងរណបកោះនរានេះអាចបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។ទន្ទឹមគ្នានេះ អ្នកឧកញ៉ាពុងឃាវសែបានលើកឡើងថាការចាប់ផ្តើមសាងសង់ទីក្រុងរណបកោះនរានិងស្ពានទាំង២នេះគឺស្របពេលគ្នានៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលជាពេលមានផលប៉ះពាល់យ៉ាងខ្លាំងដល់គ្រប់វិស័យទូទាំងពិភពលោក ក្នុងនោះក៏មានវិស័យសាងសង់ផងដែរ។ តែដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។

Middle Content

ជាពិសេស ក្រោមការដឹកនាំដ៏ច្បាស់លាស់ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ លើវិធានការគ្រប់គ្រងទប់ស្កាត់នៃជំងឺកូវីដ១៩ដ៏ល្អបំផុតនិងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ និងកម្មករបានទាន់ពេលវេលា បានធ្វើឲ្យការ សាងសង់នានា លើគម្រោងអភិវឌ្ឍទីក្រុងរណបកោះនរា អាចប្រព្រឹត្តទៅតាម ផែនការ និងជាពិសេស ការសាងសង់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរានេះ អាចសម្រេចបានមុន ផែនការដែលបានគ្រោងទុក។អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា ដើម្បីរៀបចំទីក្រុងរណបកោះនរាឲ្យក្លាយជា Smart City។ក្រុមហ៊ុន OCIC ក៏បានសាងសង់ «ឧទ្យាននរា» ដែលមានប្រវែង៤,២០០ម៉ែត្រ ស្របតាមទន្លេ មេគង្គក្រោម ដែលជាសួនច្បារដ៏ស្រស់ស្អាត និងវែងជាងគេ ក្នុងស្រុកនាពេលបច្ចុប្បន្ននិងមានប្រជាពលរដ្ឋប្រមាណជា៥,០០០ទៅ១០,០០០នាក់ មកកម្សាន្តជារៀងរាល់ថ្ងៃ។បន្ថែមពីនោះទៀត អ្នកឧកញ៉ា ពុង ឃាវសែបានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ អំពីយុទ្ធសាស្ត្រ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» និង «យកក្រុងចិញ្ចឹមក្រុង ។

អ្នកឧកញ៉ាពុងឃាវសែក៏បានឲ្យដឹងផងដែរថាក្នុងអំឡុងពេលដ៏មមាញឹកខ្លាំងនេះទីក្រុងរណបកោះនរាបានបង្កើនកន្លែងការងារដល់ប្រជាពលរដ្ឋយ៉ាងច្រើន កំពុងបំពេញការងារសព្វថ្ងៃ និងការចំណាយ លើប្រាក់បៀរវត្ស ប្រហែល៥០ម៉ឺនដុល្លារក្នុងមួយខែ។សូមជម្រាបជូនថាការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ាពុងឃាវសែអញ្ជើញចូលរួមក្នុងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ «ស្ពានកោះនរានិងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរាទៅកាន់ផ្លូវជាតិលេខ១»ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Footer Content