តើសម្តេចធិបតីដាក់ឱ្យអនុវត្តន៍កម្មវិធីជាតិយុទ្ធសាស្ត្រក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋជាគន្លឹះអ្វីខ្លះ?
ប្រសាសន៍ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែតការដាក់ឱ្យអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគឺ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនការបង្កើនឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញនិងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ការថ្លែងសម្តេចធិបតីនាព្រឹកថ្ងៃទី១៤ខែ វិច្ឆិកា ២០២៣ នៅសណ្ឋាគាសុខា រាជធានីភ្នំពេញ។កម្មវិធីនេះនឹងធ្វើដំណើរស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលមានគោលដៅរួមទី១.ផ្ដល់នូវជំនាញដើម្បីទទួលបាននូវការងារសមរម្យនិងការប្រកបមុខរបរដោយខ្លួនឯងសំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសាលភាពសេដ្ឋកិច្ច ។

ទី២.ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់ ដោយសារជំងឺនិងវិបត្តិសេដ្ឋកិច្ចសកល។ទី៣.ការបង្កើនលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធឱ្យក្លាយជាចលករដ៏សំខាន់ដែលអាចរួមចំណែកដល់ការសម្រេចបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។នេះបើតាមបញ្ជាក់សម្តេចធិបតី៕
