Daily News Sharing

ក្រសួងកសិកម្មចុះអនុស្សរណៈយោគយល់គ្នាជាមួយតំណាងធនាគារវីង

14

ឯកឧត្តមឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះនិងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង(ខេមបូឌា)ម.កបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់ឥណទានរបស់ធនាគារវីង(ខេមបូឌា)ម.កសម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។កម្មវិធីនេះរៀបចំធ្វើនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលសែនពិដោរ។ឯកឧត្តមរដ្ឋមន្ត្រីបង្ហាញក្តីសោមនរីករាយដែលអ្នកឧកញ៉ាគិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្មនិងធនាគារវីង ដោយធនាគារនេះព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិកដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាបពោលគឺត្រឹមតែ៧ទៅ៨ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។

Middle Content

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថាការចុះអនុស្សរណៈនៃការយោគយល់នេះ ជាជោគជ័យថ្មីមួយទៀតក្នុងការជួយដល់ដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្មសំដៅធ្វើយ៉ាងណាលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទៅមុខមួយកម្រិតទៀត ។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារវីង ជំនួសប្រជាកសិករ សហគមន៍ និងសហគ្រាសតូច ធំ មួយចំនួនទៀត ដែលធ្វើការលើកកម្ពស់លើវិស័យកសិកម្មដែលនឹងទទួលបានទំហំកម្ចីពីធនាគារវីងប្រមាណជា៥លានដុល្លារ ក្នុងអត្រាការប្រាក់ទាប។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដើម្បីឱ្យគ្រឹស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារផ្សេងៗ អាចគិតគូពិចារណាក្នុងការដើរតាមគំរូរបស់ធនាគារវីង (ខេមបូឌា) ម.ក ក្នុងការជួយជ្រោមជ្រែងដល់កសិករនិងសហគមន៍កសិកម្ម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្ដិទី៧ ដើម្បីជម្រុញ និងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា ព្រមទាំងជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងក្នុងមួយកម្រិតទៀត៕

Footer Content