Daily News Sharing

ផលិតផលកសិកម្មថ្មី៥មុខទៀតនៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញ

32

ប្រសាសន៍សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩នាព្រឹកថ្ងៃទី១៣ខែវិច្ឆិកា​ឆ្នាំ២០២៣នេះបានសម្រេចបន្ថែមផលិតផលកសិកម្មចំនួន៥មុខបន្ថែមទៀតនៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញ។សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាបន្ថែមផលិតផលកសិកម្មចំនួន៥មុខទៀត ដែលកំពុងមានសក្ដានុពលគឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង នៅក្នុងស្រុកដែលជាវត្ថុធាតុដើមផលិតចំណីសត្វដោយអនុវត្តយន្ដការលើកទឹកចិត្តដូចគ្នានឹងប្រកាសលេខ២៥២ខាងលើស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញ ស្រូវ, អង្ករ ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឲ្យមានការផ្ដល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាកម្មឲ្យបានច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ទៀងផ្ទាត់។សម្ដេចធិបតីហ៊ុន ម៉ាណែត បា​នលើកឡើងថាកសិកម្មគឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់ការអនុគ្រោះពន្ធនិងការលើកទឹកចិត្តជាច្រើននៅក្នុងគោលដៅគាំទ្រនិងជំរុញការអនុវត្តឲ្យក្លាយទៅជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។

ក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៨កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មចំនួន ៨មុខ រួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។

Middle Content

សម្ដេចធិបតីហ៊ុន ម៉ាណែតមានប្រសាសន៍បន្តថាជារួមផលិត​ផលកសិកម្មទាំង៨មុខខាងលើនេះទទួលបានការលើកលែងពន្ធកាត់ទុក លើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតនៅក្នុងរបបស្វ័យប្រកាស អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវាឲ្យដល់សហគ្រាស ទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរមា នៅក្នុងករណី បា​នកាន់នូវបញ្ជីគណនេយ្យត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។​

យោងតាមរបាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសា​ទបានឱ្យដឹងថាក្នុង​រយៈពេល៩​ខែ ឆ្នាំ​២០២៣នេះ​កម្ពុជា​បាន​នាំចេញ​កសិផល​ប្រមាណ​៥,៥​លាន​តោន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​(៧១​ប្រទេស​) ដោយ​ទទួលបាន​ចំណូល​ជាង៣,២១​ពាន់​លាន​ដុល្លារ​៕

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş