Daily News Sharing

នាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់ចុះធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា

28

ប្រសាសន៍ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់ឱ្យគ្រប់ក្រសួងនិងស្ថានប័នផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុង១ឆ្នាំនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើងទើប ចុះធ្វើអធិ​ការកិច្ចតាមជាក់ស្ដែងបន្ថែមទៀត។

Middle Content

សម្តេចធិបតីហ៊ុនម៉ាណែតបានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបាន​ខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន ដែលបានលើកឡើង។សម្ដេចធិបតីក៏បានសម្រេចឱ្យមានការបង្កើត ​ក្រុមការងា​អន្តរក្រសួងតាមវិស័យដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុង១ឆ្នាំ។

សម្ដេចធិបតីបានបញ្ជាក់ថារាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ​ដែលពាក់ព័ន្ធជាមួយវិស័យឯកជនត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗជាមុនសិន ហើយនៅពេលរៀបចំដាក់ឱ្យ​អនុវត្តត្រូវ​ផ្សព្វផ្សា​យ​ឱ្យបានយ៉ាងតិច៦ខែមុនដាក់ឱ្យអនុវត្តន៍។​“រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ​មិនមានការបង្កើតពន្ធថ្មីនោះទេ ​ចំពោះពន្ធដែលមានស្រាប់ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។នេះបើតាមការបញ្ជាក់សម្ដេចនាយករដ្ឋមន្ត្រី៕

Footer Content