រដ្ឋាភិបាលថៃគ្រោងស្វែងរកកម្ចី១៤ពាន់លានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីថៃលោកស្រី Srettha Thavisin នៅថ្ងៃទី១១ខែវិច្ឆិកា បាននិយាយថាប្រទេសថៃនឹងស្វែងរកប្រាក់កម្ចីចំនួន៥០០ពាន់លានបាត (១៤ពាន់លានដុល្លារ)ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្តល់ប្រាក់ឌីជីថលចំនួន១០,០០០ បាតរបស់ខ្លួន។

លោកSretthaថារូបិយប័ណ្ណឌីជីថលនឹងត្រូវផ្តល់ជូនជនជាតិថៃដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ដែលរកបានតិចជាង ៧០,០០០ បាត (ជិត ២,០០០ ដុល្លារ) ក្នុងមួយខែនិងមានប្រាក់បញ្ញើនៅធនាគារក្រោម ៥០០,០០០បាត។លោកបានបន្ថែមថាសេដ្ឋកិច្ចថៃត្រូវការការជំរុញដ៏សំខាន់មួយដោយសារផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើងជាមធ្យមត្រឹមតែ១.៩% ក្នុងមួយឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដោយបំណុលគ្រួសារបានកើនឡើងពី៧៦% ក្នុងឆ្នាំ២០១២ ដល់៩១.៦% នៅឆ្នាំនេះ។ទិន្នផលពីវិស័យផលិតកម្មក៏បានធ្លាក់ចុះដែរ។ ដែលមានន័យថាមានកម្មករតិចជាងមុនដែលជាលទ្ធផលមនុស្សជាច្រើនត្រូវបានគេបញ្ឈប់ពីការងារ។ជាលទ្ធផល ពួកគេរកចំណូលបានតិច និងទិញតិច ដែលជាហេតុធ្វើឲ្យរោងចក្រកាត់បន្ថយការផលិត។ ហើយនោះកើតឡើងម្តងទៀត ដែលបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ច។ លោកSretthaបានបន្តថា អ្វីៗនឹងកាន់តែអាក្រក់ឡើង លុះត្រាតែសេដ្ឋកិច្ចទទួលបានការជំរុញ។
យោងតាមលោករដ្ឋាភិបាលនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន៦០០ពាន់លានបាតទៅក្នុងសេដ្ឋកិច្ចរួមទាំង៥០០ពាន់លានបាត តាមរយៈគម្រោងកាបូបឌីជីថល ក៏ដូចជាមូលនិធិចំនួន១០០ពាន់លានបាត ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស។គោលនយោបាយកាបូបឌីជីថលមានគោលបំណងចាក់បញ្ចូលលំហូរសាច់ប្រាក់ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដើម្បីជំរុញការចំណាយក្នុងអំឡុងពេល៦ខែបន្ទាប់ពីការបើកដំណើរ។ ការចែកចាយនឹងចាប់ផ្តើមនៅខែឧសភាខាងមុខនេះ..។កាបូបឌីជីថលអាចប្រើសម្រាប់តែការទិញអាហារ និងទំនិញប្រើប្រាស់ប៉ុណ្ណោះ។វាមិនអាចប្រើដើម្បីទិញទំនិញតាមអ៊ីនធឺណិត បារី ឬស្រា ប័ណ្ណសាច់ប្រាក់និងវត្ថុមានតម្លៃដូចជាពេជ្រ ត្បូង ឬមាសទេ។ ដើម្បីសងបំណុលឬគ្របដណ្តប់លើវិក្កយបត្រទឹក ឬអគ្គិសនី ប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិឬថ្លៃសិក្សា។ជាមួយគ្នានេះ មូលនិធិថ្មីចំនួន១០០ពាន់លានបាតនឹងត្រូវប្រើប្រាស់ដើម្បីបង្កើនការប្រកួតប្រជែងរបស់ប្រទេសក្នុងវិស័យនានា រួមទាំងបច្ចេកវិទ្យាថ្មីៗ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ៕ប្រភពVNA
