លោកXiអបអរសាទរខួបលើកទី៧០នៃទិវាឯករាជ្យជាតិកម្ពុជា
ប្រធានាធិបតចិន លោក Xi Jinpingកាលពីថ្ងៃព្រហស្បតិ៍ បានអបអរសាទរខួបលើកទី៧០នៃទិវាឯករាជ្យជាតិកម្ពុជា។ក្នុងសារអបអរសាទរថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី លោកប្រធានាធិបតី Xi Jinping បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានប្ដេជ្ញាបន្តដើរលើមាគ៌ាអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ដោយសម្រេចបានសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ក្នុងដំណើរកសាងជាតិអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា ក្នុងនាមជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពប្រពៃណី ប្រទេសចិននឹងគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការរក្សាស្ថិរភាព ការលើកកម្ពស់ការអភិវឌ្ឍ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជា លោកបានរំលឹកថា លោក និងភរិយាបានចូលគាល់ព្រះករុណា ព្រះមហាក្សត្រ នៅទីក្រុងប៉េកាំង និងនៅទីក្រុងហាំងចូវនៅឆ្នាំនេះ ដើម្បីបង្កើតផែនកាមេសម្រាប់ចិន-កម្ពុជាជាសហគមន៍ដែលមានជោគវាសនារួមគ្នា។
លោកបានលើកឡើងទៀតថា លោកអោយតម្លៃខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កម្ពុជា ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយព្រះករុណា ព្រះបាទនរោត្តម សីហមុនី ដើម្បីពង្រឹងយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីដោយរួមគ្នាកសាងសហគមន៍កម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី។នៅថ្ងៃដដែលនោះ លោកប្រធានាធិបតី Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរនោះ បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕ប្រភព Xinhua
