អាមេរិកបានវាយប្រហារលើគោលដៅអ៊ីរ៉ង់ដែលសង្ស័យនៅស៊ីរី
យោធាអាមេរិកបានវាយប្រហារឃ្លាំងអាវុធមួយកន្លែងនៅភាគខាងកើតប្រទេសស៊ីរីដែលត្រូវបានចោទប្រកាន់ដោយមន្ទីរបញ្ចកោណថាជាកន្លែងបម្រើកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC)និងក្រុមដែលពាក់ព័ន្ធ។យោងតាមទីភ្នាក់ងារសារព័ត៌មានReutersចំណាត់ការកាលពីថ្ងៃទី៨ ខែវិច្ឆិកាគឺជាលើកទី២ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលយោធាអាមេរិកបានបើកការវាយឆ្មក់លើគោលដៅសង្ស័យអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាការវាយប្រហារនេះ ធ្វើឡើងដោយយន្តហោះចម្បាំង F-15 ពីរគ្រឿង ជាការឆ្លើយតបទៅនឹងការវាយឆ្មក់នាពេលថ្មីៗនេះទៅលើកងកម្លាំងសហរដ្ឋអាមេរិក។
យោងតាមស្ថិតិរបស់មន្ទីរបញ្ចកោណ ចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ខែតុលាកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារទាហានអាមេរិកនិងកងកម្លាំងចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីយ៉ាងហោចណាស់៤០ដង។ ជាលទ្ធផលទាហានអាមេរិកចំនួន ៤៥នាក់បានរងរបួសក្បាលឬរបួសស្រាល។មានការព្រួយបារម្ភជាច្រើនអំពីហានិភ័យនៃជម្លោះរីករាលដាលនៅមជ្ឈិមបូព៌ានិងបណ្តាលឱ្យទាហានអាមេរិកនៅក្នុងមូលដ្ឋានដាច់ស្រយាលក្លាយជាគោលដៅរបស់ខ្មាន់កាំភ្លើងមូស្លីម។

លោកAustinបានព្រមានក្រុមប្រូកស៊ីរបស់អ៊ីរ៉ង់ឱ្យបញ្ឈប់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិក។ប្រសិនបើពួកគេមិនចង់ប្រឈមមុខនឹងវិធានការតបតកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន។
អាមេរិករក្សាទាហាន៩០០នាក់នៅស៊ីរីនិងទាហាន២.៥០០នាក់នៅអ៊ីរ៉ាក់ដែលជាអ្នកជិតខាង។ ពួកគេមានភារកិច្ចផ្តល់ប្រឹក្សានិងជួយដល់កងកម្លាំងក្នុងតំបន់ដែលព្យាយាមទប់ស្កាត់ការកើនឡើងនៃអង្គការភេរវជនរដ្ឋអ៊ីស្លាមដែលប្រកាសខ្លួនឯង(IS)៕
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ។Reuters
