Daily News Sharing

ជប៉ុនផ្តល់ជំនួយឥតសំណងចំនួន១,៣៣៨លានយ៉េន សម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍

43

នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជាJICAបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងបង្កើតបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ទូទាំងប្រទេសដែលមានតម្លៃជាទឹកប្រាក់១,៣៣៨ លានយ៉េន។ កិច្ចព្រមព្រៀងហិរញ្ញប្បទានធ្វើឡើងដែលចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sanui Kazumasa ប្រធានតំណាង JICA។

Middle Content

តាមរយៈគម្រោងនៃជំនួយឥតសំណងនេះ ស្ថានីយ៍វាស់វែងអចិន្ត្រៃចំនួន ៩៤ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យមួយនឹងត្រូវបានសាងសង់ដើម្បីដាក់អោយដំណើរការជាប្រព័ន្ធក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ស្ថានីយ៍ទាំងនេះមានសមត្ថភាពខ្ពស់ក្នុងការចាប់យកទិន្នន័យពីផ្កាយរណប (GNSS) ដែលជំនួយអោយការកំណត់ទីតាំងមានសុក្រិតភាពខ្ពស់ រួមជាមួយការបញ្ជូនពត៌មានទៅកាន់អ្នកប្រើប្រាស់។

ដែលគម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេវាកម្មរដ្ឋបាលសម្រាប់ការចុះបញ្ជីដីធ្លីនិងប្រតិបត្តិការដីធ្លីក៏ដូចជាការធ្វើឌីជីថលនៅក្នុងវិស័យព័ត៌មានភូមិសាស្ត្រ។ក្រៅពីហិរញ្ញប្បទានឥតសំណង ដាច់ដោយឡែកតាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេស ចៃកាបាននឹងកំពុងសហការក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ចាប់តាំងពីឆ្នាំ២០២១មក។ដែលគម្រោងផ្ទាល់បានផ្តោតទៅលើចំណុចសំខាន់ ៗ រួមមាន៖ ១) ការបង្កើតស្ថានីយ៍ CORS ចំនួន៥ទីតាំង និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងដំណាក់កាលសាកល្បង។ ២) ធ្វើប្រតិបត្តិការ និងតំហែទាំលើប្រព័ន្ធ CORS ។ និង ៣) ការជំរុញ និងលើកកម្ពស់ការប្រើប្រាស់ CORS ក្នុងអន្តរវិស័យ ។យើងជឿជាក់ថាក្រោមជំនួយឥតសំណងដែលបានចុះហត្ថលេខានៅថ្ងៃនេះ រួមជាមួយគម្រោងសហប្រតិបត្តិការបច្ចេកទេស នឹងរួមចំណែកដល់ការពង្រីកការប្រើប្រាស់ទិន្នន័យ CORS នៅក្នុងប្រទេសកម្ពុជាបានយ៉ាងទូលំទូលាយ៕ប្រភពTVK,AKP

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş