Daily News Sharing

ចិន​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​តំបន់​ហ្កាហ្សាដោយ​តវ៉ា​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​អាមេរិក

17

ចិន​បាន​សន្យា​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្តារ​សន្តិភាព​នៅ​តំបន់​ហ្កាហ្សា។ក្រុម​អ្នកគាំទ្រ​ប៉ាឡេស្ទីន​បាន​តវ៉ា​នៅ​ជើង​រូបសំណាក​សេរីភាព​នៅ​អាមេរិកដោយ​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​បញ្ឈប់​ការ​បាញ់ប្រហារ។

យោងតាម ​​TASSកាលពីថ្ងៃទី៧ខែវិច្ឆិកាអ្នកនាំពាក្យក្រសួងការបរទេសចិន លោកWangWenbinបាននិយាយថាទីក្រុងប៉េកាំងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប។”ទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ហាម៉ាស់ចិនតែងតែឈរនៅម្ខាងនៃសន្តិភាពនិងយុត្តិធម៌។

ប៉េកាំងនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ។យើងកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សា។ចិននៅតែរក្សាទស្សនៈនៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។លោកWangបានថ្លែងអ្នកការទូតចិនក៏បានសង្កត់ធ្ងន់ដែរថាប្រទេសធំៗនៅក្រៅមជ្ឈិមបូព៌ាចាំបាច់ត្រូវរក្សាវត្ថុបំណង និងរួមចំណែកក្នុងគំនិតស្ថាបនាដើម្បីកាត់បន្ថយភាពតានតឹង។ការអត្ថាធិប្បាយរបស់លោក Wang បានធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ស្នើឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយក្រុមហាម៉ាសឪនិងអ៊ីរ៉ង់ ដើម្បីធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់។

Middle Content

អ្នកគាំទ្រប៉ាឡេស្ទីនតវ៉ានៅជើងរូបសំណាកសេរីភាព

យោងតាមកាសែត New York Times កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជើងរូបសំណាកសេរីភាពក្នុងទីក្រុងញូវយ៉ក។ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកទាមទារបទឈប់បាញ់និងបដាដែលសរសេរថា “ពិភពលោកទាំងមូលកំពុងមើល” និង”ប៉ាឡេស្ទីនត្រូវតែមានសេរីភាព”នៅជើងរូបសំណាក។

ចាប់តាំងពីជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានផ្ទុះឡើងការតវ៉ានិងការដង្ហែក្បួនជាច្រើនដែលអំពាវនាវឱ្យមានបទឈប់បាញ់ត្រូវបានធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក។រហូតមកដល់ពេលនេះចំនួនប្រជាជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើតំបន់ហ្គាហ្សាស្ទ្រីប មានលើសពី ១០,០០០នាក់ ក្នុងនោះមានកុមារចំនួន ៤,១០៤នាក់៕

Footer Content