EU សហភាពអឺរ៉ុប បានស្នើគោលការណ៍ចំនួន៥សម្រាប់ដោះស្រាយជម្លោះអ៊ីស្រាអែល-ហាម៉ាស់
ប្រធានគណៈកម្មការអឺរ៉ុប(EC) Ursula von der Leyen បាន
ស្នើគោលការណ៍ចំនួន៥ដើម្បីដឹកនាំអនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបញ្ចប់ជម្លោះអ៊ីស្រាអែល-ហាម៉ាស់។“ពេលវេលាបានមកដល់ហើយ សម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសម្រេចបានសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។សំណើអាចស្តាប់ទៅហាក់ដូចជាមានមហិច្ឆតាខ្លាំងពេក ។ប៉ុន្តែវាមិនអាចទៅរួចទេដែលមិនព្យាយាមស្វែងរកដំណោះស្រាយរយៈពេលវែងដោយផ្អែកលើអត្ថិភាពនៃប្រទេសទាំង២នៅក្បែរគ្នាក្នុងសន្តិភាព និងសន្តិសុខ»។ ជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី៦ ខែវិច្ឆិកា។
គោលការណ៍ដែលបានបោះយុថ្កាក្នុងការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរ រួមមានការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់លើទឹកដីនៃប្រជាជនជាង ២.៤លាននាក់និងការលុបចោលការបិទផ្លូវដ៏តឹងរ៉ឹងដែលដាក់ដោយអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលវាត្រូវបានដាក់តាំងពីឆ្នាំ២០០៧។គោលការណ៍ទាំង៥សម្រាប់ហ្គាហ្សាស្រ្ទីបដែលស្នើឡើងដោយប្រធានាធិបតី Leyen រួមមាន: “គ្មានជម្រកសុវត្ថិភាពសម្រាប់ក្រុមអ្នកប្រយុទ្ធជ្រុលនិយមទេ។ មិនមានរដ្ឋាភិបាលដឹកនាំដោយក្រុមហាម៉ាស់ទេ។មិនមានវត្តមានសន្តិសុខអ៊ីស្រាអែលអចិន្ត្រៃយ៍ទេ។មិនមានការបណ្តេញជនជាតិប៉ាឡេស្ទីនដោយបង្ខំទេ។ មិនមានការរារាំងយូរទេ»។

គិតត្រឹមថ្ងៃទី៦ខែវិច្ឆិកា អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថាយ៉ាងហោចណាស់មនុស្ស៩,៧៧០នាក់បានស្លាប់នៅហ្គាហ្សាក្នុងខែមុន រួមទាំងកុមារប្រហែល៤,០០០ នាក់។ លើសពីនេះ តួលេខបង្ហាញថាជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏បានបណ្តាលឱ្យបុគ្គលិកនិងអ្នកសារព័ត៌មានរបស់អង្គការសហប្រជាជាតិមិនតិចជាង១០០នាក់បាត់បង់ជីវិតផងដែរ៕
