វិមានក្រឹមឡាំងបានបដិសេធថាប្រធានាធិបតីPutinបានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានាធិបតីPutinមិនទាន់បានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ។ ប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤។យោងតាមTassនៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើព័ត៌មាន Reuters បានរាយការណ៍ថាលោកប្រធានាធិបតី Putin បានសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំក្រោយ លោក Peskov បាននិយាយថា “ប្រធានាធិបតី Putin មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយអំពីបញ្ហានេះនៅឡើយទេ” ។ យុទ្ធនាការមិនទាន់ត្រូវបានប្រកាសនៅឡើយទេ»។នៅប្រទេសរុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធ(ព្រឹទ្ធសភា)នឹងធ្វើការសម្រេចចិត្តលើកាលបរិច្ឆេទបោះឆ្នោតនៅខែធ្នូឆ្នាំ២០២៣។បន្ទាប់ពីនោះគណបក្សនយោបាយនឹងធ្វើសមាជមុនការបោះឆ្នោត និងជ្រើសរើសបេក្ខជន។ ប្រធានាធិបតីPutin មានសិទ្ធិឈរឈ្មោះម្តងទៀត ដើម្បីធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត ។ប៉ុន្តែលោកមិនទាន់បានប្រកាសពីការសម្រេចចិត្តណាមួយឡើយ។

កន្លងមក Reuters បានដកស្រង់ប្រភពចំនួន៦ ដែលនិយាយថា លោកប្រធានាធិបតីPutinបានសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញដើម្បីបន្តដឹកនាំរុស្ស៊ីរហូតដល់ឆ្នាំ២០៣០។ប្រភពមួយបានបញ្ជាក់ថាមេដឹកនាំរុស្ស៊ីបានសម្រេចចិត្តហើយទីប្រឹក្សារបស់លោកកំពុងរៀបចំសម្រាប់រឿងនេះ។
ប្រធានាធិបតីPutinមានអាយុ៧១ឆ្នាំហើយនៅឆ្នាំនេះ។ អ្នកការទូតនិយាយថា គ្មានគូប្រជែងណាអាចប្រកួតប្រជែងជាមួយលោកPutin ប្រសិនបើលោកសម្រេចចិត្តឈរឈ្មោះម្តងទៀត។ បច្ចុប្បន្ននេះ អត្រាអនុម័តរបស់ប្រធានាធិបតីរុស្ស៊ីគឺ ៨០%៕
