សម្តេចធិបតី៖កត្តាសុខសន្តិភាព គោលនយោបាយសេដ្ឋកិច្ចបើកចំហ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាតាមរយៈសុខសន្តិភាព គោលនយោបាយសេដ្ឋកិច្ចបើកចំហនិងនយោបាយការទូតត្រឹមត្រូវបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើននិងទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយបានហុចផលដល់ប្រជាពលរដ្ឋ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបន្ដនាំផលិតផលនានាទៅកាន់តំបន់អឺរ៉ុបទៅចិន ទៅអាហ្វ្រិកទៅមជ្ឈឹមបូព៌ានិងទៅតំបន់អាស៊ានដែលនេះក៏ព្រោះតែកម្ពុជាមិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ។សម្តេចធិបតីបានបន្ដថា ខេត្តព្រះសីហនុត្រូវពិនិត្យដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីទាក់ទាញវិនិយោគមកកាន់ខេត្តព្រះសីហនុបន្តទៀត ហើយយើងកំពុងធ្វើផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុនិងខេត្តជាប់សមុទ្រ ។សម្តេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា យើងត្រូវគិតគូរជាកញ្ចប់មិនអាចគិតតែខេត្តព្រះសីហនុនោះទេ ហើយយកខេត្តបីទៀតធ្វើជាគូប្រជែងរបស់ខេត្តព្រះសីហនុនោះទេ គឺយើងអត់អាចទាញបានសក្ដានុពលនោះទេ។

ទន្ទឹមនេះ យើងយកខេត្តព្រះសីហនុរួមជាមួយខេត្តបីទៀតដើម្បីប្រកួតប្រគែងជាមួយឱ្យនឹងប្រទេសជិតខាងហើយប្រសិនជាខេត្តព្រះសីហនុធ្វើត្រូវនោះខេត្តនេះនឹងចិញ្ចឹមសេដ្ឋកិច្ចជាតិដ៏ធំ។ការលើកឡើងរបស់សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕ប្រភពSTPM
