Daily News Sharing

សម្ដេចធិបតី៖ការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាពរាជរដ្ឋាភិបាល

14

សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា«ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាពរាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារគឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន»។

Middle Content

សម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឧទាហរណ៍ជាក់ស្តែងថា ខេត្តព្រះសីហនុជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា៣យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាពស្ថិរភាព២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អនិង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។សម្ដេចធិបតីបានឱ្យដឹងថាផែនការទៅអនាគត គឺជាកិច្ចការសំខាន់។ប៉ុន្តែយ៉ាងណាក៏ដោយយើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅកម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស មានការកាប់សម្លាប់ និងការបន្សល់ទុកគ្រាប់មីន គំនាបផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ដែលជាការលំបាកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផង និងដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផង ។ នៅពេលនោះ យើងពឹងផ្អែកលើការនាំចូលស្ទើរទាំងស្រុង ។

ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាពស្ថិរភាពនិងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យយើងមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរបន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។សូមជម្រាបជូនថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណ ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕ប្រភពSTPM

Footer Content