តំបន់សេដ្ឋកិច្ចពិសេស៣បោះទុនវិនិយោគប្រមាណ៩៧៧លានដុល្លារទ្រទ្រង់សេដ្ឋកិច្ចជាតិបង្កើតការងារជូនប្រជាពលរដ្ឋ
ថ្មីៗនេះលោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ក្នុងខេត្តស្វាយរៀង។
តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ដែលគណៈប្រតិភូចុះទស្សនកិច្ចរួមមាន១៖តំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ២៖តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣៖តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយដែលតំបន់ទាំង៣នេះសរុបមានទុនវិនិយោគចំនួន៩៧៧លានដុល្លារ ជាមួយនិងគម្រោងវិនិយោគសរុបចំនួន៦៥គម្រោងកំពុងដំណើរការចំនួន ៤៤គម្រោងនិងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន២៣.១៤៣កន្លែង។បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងតំបន់សេដ្ឋកិច្ចទាំង៣នេះរួមមាន៖ ការផលិតគ្រឿងសង្ហារិមកែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។

ជាការកត់សម្គាល់តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន១៣២គម្រោងបោះទុនវិនិយោគសរុបចំនួន១.៨៨៦លានដុល្លារនិងបានបង្កើតការងារចំនួន៧៥.០៨៦កន្លែងជូនដល់ប្រជាពលរដ្ឋ៕
