Daily News Sharing

ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះ​រញ្ជួយដី​នៅ​នេប៉ាល់​បាន​កើន​ឡើង​ដល់ ១៥៧​នាក់

22

ការរញ្ជួយដីដែលបានកើតឡើងនៅក្នុងខេត្តKarnaliរបស់ប្រទេសនេប៉ាល់បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥៧នាក់និង១៧០នាក់ផ្សេងទៀតបានរងរបួស។

យោងតាមCNNគិតត្រឹមថ្ងៃទី៤ខែវិច្ឆិកាមនុស្សយ៉ាងហោចណាស់១៥៧នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅប្រទេសនេប៉ាល់។ចំនួន​អ្នក​របួស​មាន​ប្រហែល​១៧០​នាក់ រួម​នឹង​ផ្ទះ​រាប់រយ​ខ្នង​ត្រូវ​បាន​បំផ្លាញ។”យើងកំពុងផ្តោតលើការស្វែងរកនិងជួយសង្គ្រោះ។ ដូច្នេះហើយ វាមិនអាចប៉ាន់ស្មានបានច្បាស់លាស់អំពីចំនួនផ្ទះដែលដួលរលំ ឬខូចខាតនិងហេដ្ឋារចនាសម្ព័ន្ធនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ភូមិមួយចំនួនត្រូវបានបំផ្លាញរហូតដល់៩០%” ។

នេះតាមលោក Kuber Kadayat អ្នកនាំពាក្យប៉ូលីស។នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal បានចុះផ្ទាល់ទៅកាន់តំបន់រងគ្រោះដើម្បីត្រួតពិនិត្យការងារជួយសង្គ្រោះ។ កិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងប្រឈមមុខនឹងការលំបាក ដោយសារការបាក់ដីបិទផ្លូវហើយឧបករណ៍ទំនាក់ទំនងមិនអាចទាក់ទងបានដោយសារតែដីមានការលំបាក។មន្ត្រីនេប៉ាល់បាននិយាយថា ការរញ្ជួយដីដែលបានកើតឡើងនៅក្នុងខេត្ត Karnali កាលពីថ្ងៃទី៣ខែវិច្ឆិកា គឺជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥មក។

Middle Content

មន្រ្តីគ្រោះមហន្តរាយនេប៉ាល់បាននិយាយថា គ្រោះរញ្ជួយដីនេះមានកម្រិត ៦.៤រិចទ័រខណៈដែលអ្នកអង្កេតភូគព្ភសាស្ត្រអាមេរិកបានកំណត់ពីការរញ្ជួយដីអាំងតង់ស៊ីតេ៥.៦ រិចទ័រ។គ្រោះរញ្ជួយដីនៅនេប៉ាល់បានរាលដាលដល់រដ្ឋធានីញូវដេលីរបស់ឥណ្ឌា។

នាយករដ្ឋមន្ត្រីNarendraModiបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដោយបញ្ជាក់ថា ឥណ្ឌាឈរក្នុងសាមគ្គីភាពជាមួយនេប៉ាល់ ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយតាមសមត្ថភាពរបស់ខ្លួន៕

Footer Content