ភ្លាមៗនោះលោកZelenskyបានជំនួសតំណែងមេបញ្ជាការកងកម្លាំងពិសេសអ៊ុយក្រែន
ប្រធានាធិបតីVolodymyrZelenskyទើបតែបានតែងតាំងមេបញ្ជាការថ្មីនៃកងកម្លាំងពិសេសរបស់អ៊ុយក្រែន។ ទោះជាយ៉ាងណាមន្ត្រីដែលបានបាត់បង់ការងារបាននិយាយថាលោកមិនបានប្រាប់ពីមូលហេតុអ្វីនោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កងកម្លាំងពិសេសអ៊ុយក្រែន គឺជាអង្គភាពដែលចូលរួមក្នុងប្រតិបត្តិការយោធារបស់ទីក្រុងគៀវ នៅក្នុងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី ចំពេលមានជម្លោះដែលកំពុងបន្តរវាងភាគីទាំង២។នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃទី៣ខែវិច្ឆិកា លោក Zelensky បាននិយាយថា វរសេនីយ៍ឯក SerhiyLupanchukឥឡូវនេះនឹងទទួលតួនាទីជាមេដឹកនាំនៃកងកម្លាំងពិសេសអ៊ុយក្រែន។ ប្រមុខក្រុងគៀវបានពណ៌នាលោកLupanchuk ថាជា«មន្ត្រីប្រយុទ្ធដែលមានបទពិសោធន៍ស័ក្តិសមសម្រាប់បញ្ជា»។

លោក Zelensky បានបន្ថែមថា ឧត្តមសេនីយ៍ Viktor Horenko ដែលបានដឹកនាំវរសេនីយ៍ឯកLupanchukដឹកនាំក្រុមការងារចាប់ពីខែកក្កដាឆ្នាំ២០២២”នឹងបន្តធ្វើការងារពិសេស”នៅក្នុងអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន។លោក Zelensky មិនបានផ្តល់ការពន្យល់ណាមួយសម្រាប់ការផ្លាស់ប្តូរបុគ្គលិកខាងលើទេ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Ukrainska Pravda ឧត្តមសេនីយ៍ Horenkoបាននិយាយថាលោកមិនត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តនេះទេ ហើយគ្រាន់តែដឹងអំពីវាតាមរយៈសារព័ត៌មានប៉ុណ្ណោះ។
លោក Horenko បានបង្ហើបថា លោកបានពិភាក្សាជាមួយឧត្តមសេនីយ៍ Valery Zaluzhnyi អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។ប៉ុន្តែមន្ត្រីម្នាក់នេះក៏បានបញ្ជាក់ផងដែរថាលោកមិនបានស្នើឱ្យមានការបណ្តេញចេញនោះទេ៕
