WSJ៖ប្រទេសចិនយល់ព្រមពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក
យោងតាមកាសែតWall Street Times (WSJ) ប្រទេសចិនបានយល់ព្រមពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។ នេះ ជា ការ ពិភាក្សា លើក ដំបូង ចាប់ តាំង ពី រដ្ឋបាល របស់ លោក ប្រធានាធិបតីObama មក។WSJ បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថាកិច្ចប្រជុំគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ(ទី៦ខែវិច្ឆិកា)ហើយនឹងផ្តោតលើវិធីកាត់បន្ថយហានិភ័យនៃការយល់ច្រឡំនិងជៀសវាងការប្រណាំងអាវុធ៣ផ្លូវដ៏គ្រោះថ្នាក់រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី។កាសែតអាមេរិកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាមិនមែនជាការចាប់ផ្តើមនៃការចរចាជាផ្លូវការលើការកំណត់លើកម្លាំងនុយក្លេអ៊ែររបស់ភាគីនីមួយៗដូចដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើជាយូរមកហើយជាមួយទីក្រុងម៉ូស្គូនោះទេ។អ្នក នាំ ពាក្យ ក្រសួង ការ បរទេស អាមេរិក មិន ទាន់ ធ្វើ អត្ថាធិប្បាយ ជុំវិញ ព័ត៌មាន ខាង លើ នោះ ទេ។

មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃទី៣១ខែតុលាថា សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាជាគោលការណ៍ដែលប្រធានាធិបតី Joe Biden និងប្រធានាធិបតី Xi Jinping នឹងជួបប្រជុំគ្នានៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា។WSJ បានបន្ថែមថា ការគ្រប់គ្រងអាវុធនុយក្លេអ៊ែ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ស្ថិតក្នុងចំណោមប្រធានបទបន្លា ដែលនឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាមេរិកនិងចិន។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះសហរដ្ឋអាមេរិកនិងចិនបានធ្វើការប្តេជ្ញាចិត្តផ្នែកការទូតទ្វេភាគីជាបន្តបន្ទាប់ភាគច្រើនតាមការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីសង្គ្រោះទំនាក់ទំនងដែលកាន់តែយ៉ាប់យ៉ឺនរបស់ពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ប៉េងប៉ោងខ្យល់របស់ចិន៕ដោយ៖ឌុំ រ៉ាវ៉ុន
