Daily News Sharing

កងទ័ពមីយ៉ាន់ម៉ាបានបាត់បង់ការគ្រប់គ្រងទីក្រុងជាប់ព្រំដែនជាមួយប្រទេសចិន

30

យោធាមីយ៉ាន់ម៉ាបាននិយាយថាខ្លួនបានបាត់បង់ការគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រមួយនៅព្រំដែនជាមួយប្រទេសចិនបន្ទាប់ពីមានការប៉ះទង្គិចជាច្រើនថ្ងៃជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ។អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានប្រកាសនៅថ្ងៃនេះថា “រដ្ឋាភិបាលភ្នាក់ងាររដ្ឋបាល និងអង្គការសន្តិសុខលែងមានវត្តមានទៀតហើយ” នៅក្នុងទីក្រុង Chinshwehaw ជាប់ព្រំដែនខេត្ត Yunnan របស់ប្រទេសចិន។យោងតាមលោកការប៉ះទង្គិចគ្នារវាងកងទ័ព និងក្រុមឧទ្ទាមបានកើតឡើងនៅទីតាំងចំនួន១០នៅទូទាំងរដ្ឋ Shan ភាគខាងជើងក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ។ប៉ុន្តែមិនបានផ្តល់ព័ត៌មានអំពីជនរងគ្រោះនិងរបួសនោះទេ។ លោក​បាន​ចោទ​ក្រុម​ប្រដាប់​អាវុធ​៣​ក្រុម​ពី​បទ «​ផ្ទុះ​រោងចក្រ​ថាមពលបំផ្លាញ​ស្ពាននិង​ផ្លូវ​ដឹកជញ្ជូន»។

ក្រុមឧទ្ទាម៣ក្រុមគឺ កងទ័ពរំដោះជាតិ Ta’ang (TNLA) កងទ័ព Arakan (AA) និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បាននិយាយថាពួកគេបានកាន់កាប់ទីស្នាក់ការក្រៅមួយ និងផ្លូវសំខាន់ៗដែលតភ្ជាប់ប្រទេសមីយ៉ាន់ម៉ាជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWangWenbinបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២ខែវិច្ឆិកាថាទីក្រុងប៉េកាំង”អំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់និងបញ្ឈប់ការប្រយុទ្ធគ្នា” ។

Middle Content

រដ្ឋ Shan ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ទីតាំង​នៃ​ផ្លូវ​រថភ្លើង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់និង​ផ្លូវ​របស់​ប្រទេស​ចិន។ជាងមួយភាគបួននៃពាណិជ្ជកម្មព្រំដែន១.៨ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ាជាមួយប្រទេសចិនឆ្លងកាត់ទីក្រុងChinshwehawចាប់ពីខែមេសាដល់ខែកញ្ញា។

អ្នកស្រុក Hsenwi ប្រហែល៩០គីឡូម៉ែត្រពី Chinshwehaw បាននិយាយថាស្នូរកាំភ្លើងបានផ្ទុះឡើងនៅជាប់នឹងទីក្រុងរបស់ពួកគេ។ ការភ្ជាប់អ៊ីនធឺណិតបច្ចុប្បន្នមិនស្ថិតស្ថេរ ហើយមនុស្សរាប់ពាន់នាក់បានមក Hsenwi ដើម្បីស្វែងរកសុវត្ថិភាព។ក្រុមឧទ្ទាមចំនួន៣ដែលអ្នកសង្កេតការណ៍និយាយថាមានសមាជិកប្រហែល១៥,០០០នាក់បានប៉ះទង្គិចជាទៀងទាត់ជាមួយយោធាមីយ៉ាន់ម៉ាដើម្បីទទួលបានការគ្រប់គ្រងធនធាននៅភាគខាងជើងរបស់ប្រទេស។អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនភ័យខ្លាចមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែការប្រយុទ្ធគ្នាដែលអ្នកខ្លះត្រូវភៀសខ្លួនទៅកាន់ប្រទេសចិន។ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក្នុងរដ្ឋធានី Naypyidaw ដើម្បីពិភាក្សាពីការប៉ះទង្គិចទាំងនេះ៕ប្រភពAFP

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş