Yoon Suk-yeol៖ពីអាជីពផ្នែកច្បាប់ក្លាយជាប្រធានាធិបតីដែលត្រូវបានចោទប្រកាន់
ទោះបីជាមានអាជីពផ្នែកច្បាប់ដ៏ត្រចះត្រចង់ក៏ដោយក៏Yoon Suk-yeol បរាជ័យក្នុងឆាកនយោបាយម្តងហើយម្តងទៀត។ទីបំផុតបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទីពីរដែលត្រូវបានចោទប្រកាន់។
យោងតាមសារព័ត៌មាន Korea Herald កាលពីថ្ងៃទី៤ខែមេសា តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានសម្រេចចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol។ ការសម្រេចចិត្តចូលជាធរមានភ្លាមៗ មានន័យថា លោក Yoon នឹងត្រូវចាកចេញពីលំនៅដ្ឋានប្រធានាធិបតី ហើយត្រឡប់ទៅផ្ទះចាស់របស់លោកវិញនៅភាគខាងត្បូងទីក្រុងសេអ៊ូល។លោក Yoon Suk-yeol អាយុ ៦៤ឆ្នាំជាតារាក្នុងវិស័យច្បាប់ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ។ពេលកំពុងបម្រើការជាអគ្គរដ្ឋអាជ្ញាកំពូលនៃប្រទេសកូរ៉េខាងត្បូងលោកបានទទួលការគាំទ្រច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើខុសឆ្គងរបស់រដ្ឋាភិបាល។លោកYoon បានដើរតួយ៉ាងសំខាន់ក្នុងការកាត់ទោសអតីតប្រធានាធិបតីPark Geun-hye ពីបទរំលោភអំណាច។

នៅឆ្នាំ២០១៩ លោកបានចោទប្រកាន់ជំនួយការកំពូលដល់ប្រធានាធិបតី Moon Jae-in ដែលផុតអាណត្តិពីបទក្លែងបន្លំនិងសំណូក។សមិទ្ធផលផ្នែកច្បាប់ដ៏លេចធ្លោរបស់Yoonបានជួយឱ្យលោកក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សអំណាចប្រជាជន(PPP)បន្ទាប់មកបានឈ្នះការបោះឆ្នោតឆ្នាំ២០២២យ៉ាងចង្អៀត។លោក Yoon បាននិយាយបន្ទាប់ពីឈ្នះការបោះឆ្នោតថា “ខ្ញុំគ្មានបទពិសោធនយោបាយទេ។ ប៉ុន្តែសាធារណជនបានឃើញអ្វីគ្រប់យ៉ាងដែលខ្ញុំបានឆ្លងកាត់ក្នុងដំណើរការនៃការអនុវត្តយុត្តិធម៌ និងនីតិរដ្ឋ”។ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឡើងកាន់តំណែងមក លោកYoonបានជួបប្រទះនឹងការលំបាកជាច្រើនដោយសារលោកខ្វះបទពិសោធន៍នយោបាយ ដោយសារគោលនយោបាយរបស់លោក តែងតែត្រូវបានសភាជាតិគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យប្រឆាំង។ក្នុងអំឡុងឆមាសទីមួយនៃអាណត្តិប្រធានាធិបតី៥ឆ្នាំរបស់លោក Yoon ក៏ត្រូវបានហ៊ុំព័ទ្ធដោយរឿងអាស្រូវផ្ទាល់ខ្លួននិងការប្រេះឆានៅក្នុងបក្សរបស់លោកផងដែរ។មនុស្សជាច្រើនគិតថា លោក Yoon នឹងបញ្ចប់អាណត្តិរបស់លោក ហើយចាកចេញពីតំណែងជាប្រធានាធិបតីដោយមានការវាយតម្លៃទាប។ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤បានផ្លាស់ប្តូរអ្វីៗទាំងអស់។ ទោះបីជាវាមានរយៈពេលខ្លីត្រឹមតែប្រាំមួយម៉ោងក៏ដោយ ។ប៉ុន្តែបទបញ្ជានេះបានធ្វើឱ្យប្រជាជនកូរ៉េភ្ញាក់ផ្អើលនិងបញ្ចប់អាជីពនយោបាយរបស់លោកYoon ។នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៤សភាជាតិកូរ៉េខាងត្បូងបានព្យួរលោកYoon ពីតំណែងជាប្រធានាធិបតីរបស់លោក។ នៅថ្ងៃទី១៥ខែមករាឆ្នាំនេះ លោកYoonត្រូវបានឃុំខ្លួនដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដើម្បីបម្រើការស៊ើបអង្កេត។ កាលពីថ្ងៃទី៤ ខែមេសាតុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានចេញសេចក្តីសម្រេចចោទប្រកាន់លោកដោយធ្វើឱ្យលោកYoonក្លាយជាប្រធានាធិបតីជាប់ឆ្នោតទីពីរនៃប្រទេសដែលត្រូវបានចោទប្រកាន់ក្នុងពេលកំពុងកាន់តំណែង បន្ទាប់ពីលោកស្រី Park Geun-hye ៕ឌុំសាវ៉ុន
