មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាគឺស្ថិតនៅក្នុងឡោមព័ន្ធនៃម៉ីស៊ីលរបស់អ៊ីរ៉ង់និងUAV
អ៊ីរ៉ង់មានមីស៊ីលជាច្រើនប្រភេទនិងយន្តហោះគ្មានមនុស្សបើក(UAV) ជាមួយនឹងការឡោមព័ន្ធដើម្បីទៅដល់ទីតាំងយោធាអាមេរិកនៅទូទាំងមជ្ឈឹមបូព៌ា។ប្រធានាធិបតីអាមេរិកលោកDonaldTrumpបានគំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់“ដូចដែលពួកគេមិនដែលឃើញពីមុនមក”។ប្រសិនបើក្រុងតេអេរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។ទោះបីជាយ៉ាងណាក៏ដោយទីតាំងយោធាអាមេរិកនៅទូទាំងមជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងការគម្រាមកំហែងដ៏ធំពីកាំជ្រួចមីស៊ីលនិង UAVរបស់អ៊ីរ៉ង់។បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពជាង៦០កន្លែងយោធភូមិភាគនិងកន្លែងរួមគ្នានៅមជ្ឈិមបូព៌ាដូចជាទីស្នាក់ការកងនាវាចរទី៥របស់កងទ័ពជើងទឹកអាមេរិកនៅបារ៉ែនឬមូលដ្ឋានទ័ពអាកាស Al Udeid ទីស្នាក់ការកណ្តាលនៃបញ្ជាការកណ្តាលអាមេរិក (CENTCOM)។ លើសពីនេះអាមេរិកក៏មានមូលដ្ឋានទ័ពជើងទឹក អាកាសនិងជើងគោកនៅឈូងសមុទ្រ ឈូងសមុទ្រអូម៉ង់ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ហ្ស៊កដានី ស៊ីរី និងតួកគី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnikមីស៊ីលផ្លោងដ៏ខ្លាំងរបស់អ៊ីរ៉ង់ដែលអាចគំរាមកំហែងដល់សុវត្ថិភាពនៃមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់រួមមានQiam-1/2 ដែលមានរយៈចម្ងាយពី៨០០ទៅ១០០០គីឡូម៉ែត្រ បំពាក់ក្បាលគ្រាប់ ៧៥០គីឡូក្រាម។ Haj Qasem មានរយៈចម្ងាយ១,៤០០km ជាមួយក្បាលគ្រាប់៥០០kg; Kheibar Shekan មានរយៈចម្ងាយ១,៤៥០km ជាមួយក្បាលគ្រាប់៥០០kg; Emad២,០០០ គីឡូក្រាម និងក្បាលគ្រាប់ ៧៥០គីឡូក្រាម។ Ghadr-110 មានចម្ងាយពី១,៦០០ទៅ២,០០០គីឡូម៉ែត្រ និងបំពាក់ក្បាលគ្រាប់ ១,០០០គីឡូក្រាម ហើយ Khorramshahr មានចម្ងាយ២,០០០គីឡូម៉ែត្រ និងផ្ទុកក្បាលគ្រាប់១,៨០០គីឡូក្រាម។
បន្ថែមពីលើនេះ អ៊ីរ៉ង់ក៏មានកាំជ្រួចបាញ់បង្ហោះដូចជា Abu Mahdi ដែលមានរយៈចម្ងាយ១,០០០km បំពាក់ក្បាលគ្រាប់៤១០kg; Paveh មានរយៈចម្ងាយ១,៦៥០kmជាមួយនឹងទម្ងន់ក្បាលគ្រាប់ដែលមិនបានបង្ហាញ រួមជាមួយនឹងកាំជ្រួច Soumar precision strike missile ដែលមានរយៈចម្ងាយពី២,៥០០-៣,០០០km ដែលមានក្បាលគ្រាប់ទម្ងន់ ៤១០-៧០០kg។UAV រយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ក៏ជាអាវុធដ៏គ្រោះថ្នាក់សម្រាប់គ្រឿងបរិក្ខារយោធាអាមេរិកជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ាដូចជា Kaman-12 ដែលមានចម្ងាយប្រតិបត្តិការ ១០០០ គីឡូម៉ែត្រ បំពាក់ក្បាលគ្រាប់ ១០០ គីឡូក្រាម។ Shahed 129 មានរយៈចម្ងាយ១,៧០០គីឡូម៉ែត្រ ផ្ទុកកាំជ្រួច Sadid-1 ចំនួន 4 គ្រាប់។ Mohajer-6 មានរយៈចម្ងាយ ២,៤០០ គីឡូម៉ែត្រ បំពាក់ក្បាលគ្រាប់ដែលដឹកនាំដោយភាពជាក់លាក់ ហើយ Shahed 149 មានចម្ងាយ ២,៥០០គីឡូម៉ែត្រ ផ្ទុកក្បាលគ្រាប់ចំនួន១៣ដែលមានទម្ងន់សរុប៥០០គីឡូក្រាម។
ក្រៅពីសក្ដានុពលយោធា អ៊ីរ៉ង់ក៏មានគុណសម្បត្តិខាងភូមិសាស្ត្រដែរ។ យោងតាមអ្នកជំនាញប្រសិនបើជម្លោះកើតឡើងដោយមានច្រកចូលជាប្រចាំទៅកាន់ឆ្នេរសមុទ្រក្នុងឈូងសមុទ្រពែក្សនិងឈូងសមុទ្រអូម៉ង់ អ៊ីរ៉ង់អាចគ្រប់គ្រងផ្លូវសមុទ្រជុំវិញច្រកសមុទ្រ Hormuz ។ ទន្ទឹមនឹងនេះ ច្រកសមុទ្រ Hormuz គឺជាច្រកយុទ្ធសាស្ត្រដែល៣០% នៃពាណិជ្ជកម្មប្រេងរបស់ពិភពលោកឆ្លងកាត់។ភ្នំ Zagros នៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់ក៏បង្កើតរបាំងធម្មជាតិដែលបង្កការលំបាកដល់សត្រូវក្នុងការជ្រាបចូល។ជួរភ្នំដ៏ធំបំផុតរបស់អ៊ីរ៉ង់គឺជាកន្លែងសម្រាប់មូលដ្ឋានមីស៊ីលក្រោមដីនិងទីតាំងការពារដែនអាកាសរបស់ប្រទេស។
ដូច្នេះយុទ្ធសាស្ត្រដាក់សម្ពាធរបស់លោក Trump លើប្រទេសអ៊ីរ៉ង់ហាក់ដូចជាមិនអាចទទួលបានជោគជ័យឡើយ។ ទីក្រុងតេអេរ៉ង់ បាននិយាយម្តងហើយម្តងទៀតថាខ្លួននឹងមិនអត់ធ្មត់ចំពោះការបង្កហេតុនោះទេ ទោះបីជាគូប្រជែងខ្លាំងប៉ុណ្ណាក៏ដោយ៕ឌុំសាវ៉ុន
