តំបន់អង្គរ៖ក្នុងរយៈពេល១០ខែដំបូងកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦០២,៥៧០នាក់
ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៣តំបន់អង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦០២,៥៧០នាក់ កើនឡើង ២៥៦ ភាគរយបើធៀបនឹងឆ្នាំមុន។ដោយឡែកពីខែមករាដល់ខែតុលាឆ្នាំនេះ តំបន់អង្គររកចំណូលបាន ២៧,៨៨ លានដុល្លារពីការលក់សំបុត្រកើនឡើង៣១២ ភាគរយបើធៀបនឹងឆ្នាំមុន។សេចក្តីប្រកាសព័ត៌មានបានអោយដឹងទៀតថា នៅក្នុងខែតុលា តំបន់នេះទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦៣,០០៩ នាក់ ដោយរកចំណូលបានចំនួន ២.៩២ លានដុល្លារពីការលក់សំបុត្រ។
លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានទំនុកចិត្តយ៉ាងមុតមាំថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលបានដាក់អោយដំណើរការនៅថ្ងៃទី១៦ ខែតុលា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកទស្សនាតំបន់អង្គរកាន់តែច្រើន។

លោកបានប្រាប់កាសែតXinhuaថា “អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នេះមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេស”។ “យើងសង្ឃឹមថាវានឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដូច្នេះពួកគេនឹងនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកាន់ខេត្តសៀមរាប ដែលជាទឹកដីរបស់តំបន់អង្គរ”។
មានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា តំបន់អង្គរទំហំមានទំហំ៤០១គីឡូម៉ែត្រការ៉េ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២ហើយវាជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា៕
ប្រភពXinhua
