Daily News Sharing

សម្តេចប​វរធិបតី៖សន្តិភាពមា​នឱកាសរៀនសូត្រដើម្បីអ​នាគត

12

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា កត្តាសន្តិភាពគឺជារឿងសំខាន់ពោលគឺយើងត្រូវរួមគ្នាបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានផលពីសន្តិភាព រស់ក្នុងសន្តិភាព ហើយថែរក្សាឱ្យបាន ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសរស់នៅប្រកបដោយសេចក្តីសុខ ហើយសិស្សានុសិស្សមានឱកាសរៀនសូត្រដើម្បីអនាគត។នៅក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានថ្លែងបន្តថា សង្រ្គាមគឺជាទីលានដែលក្មេងៗយុវជនមិនដែលស្គាល់គ្នា មិនដែលស្អប់គ្នា។ប៉ុន្តែសម្លាប់គ្នាដោយសារការសម្រេចចិត្តរបស់អ្នកនយោបាយ ដែលស្គាល់គ្នាហើយស្អប់គ្នា នេះហើយជាធាតុពិតនៃសង្រ្គាម។

Middle Content


ឆ្លៀតនាឱកាសនោះ សម្តេចធិបតីបានគូសបញ្ជាក់ថា ការសម្រេចចិត្តលើកត្តានយោបាយគឺជារឿងធំហេតុនេះហើយទើបរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរខិតខំដោះស្រាយដោយសន្តិវិធីការពារម៉ឺងម៉ាត់អធិបតេយ្យភាពរបស់យើងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់និងវិធានការបច្ចេកទេសទាំងអស់ដើម្បីជៀសផុតពីការកាប់សម្លាប់គ្នាដោយមិនចាំបាច់។ប៉ុន្តែយើងនៅត្រៀមលក្ខណៈដើម្បីការពារទឹកដីរបស់យើងរួមទាំងមធ្យោបាយយោធាបើសិនជាមានការរំលោភបំពាន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាមានសំណាង ព្រោះមានសុខសន្ដិភាព ប្រទេសមានការរីកចម្រើន នេះជាការងារចាំបាច់ដែរត្រូវរួមគ្នាការពារ និងជម្រុញការអភិវឌ្ឍប្រទេសបន្តទៅមុខទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ព មិនមែនជាជម្រើសនោះឡើយ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា«រឿងព្រំដែន មិនមែនជារឿងមួយថ្ងៃនោះទេ ហើយរឿងប្ដឹង និងរឿងលើកទ័ពទៅវៃ វាអត់ដោះស្រាយបញ្ហាអ្វីនោះទេ ជាពិសេសរឿងវៃគ្នា រវាងកងទ័ព និងកងទ័ព ហើយរឿងការប្រើច្បាប់បច្ចេកទេសអន្ដរជាតិ គឺយើងត្រូវបន្ដ ដើម្បីធានានូវផលប្រយោជន៍របស់យើង»។ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុនម៉ាណែតបានឲ្យដឹងថារឿងការការពារទឹកដីគឺជាការទទួលខុសត្រូវយូវអង្វែងតាំងពីអត់មានបោះបង្គោលព្រំដែនសោះជាមួយប្រទេសវៀតណាម ខណៈបច្ចុប្បន្ននៅសល់តែ១៦ភាគរយតែប៉ុណ្ណោះ នឹងរូចរាល់ក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា ជាមួយនឹងវៀតណាម។សម្តេចបវរធិបតី បានលើកឡើងថា បើសិនជាអ្នកមានជេរថា បាត់ទឹកដី គឺមានតែខំកសាង ការពារទឹកដី តាមរយៈការវាស់វែងចរាចរ ដើម្បីការពារផ្ដល់ប្រយោជន៍របស់កម្ពុជា ដោយការបោះបង្គោលព្រំដែនឲ្យជាប់, ការការពារ ពង្រឹងការពារជាតិ និងការការពារ អភិវឌ្ឍន៍នៅតាមព្រំដែន ហើយត្រៀមលក្ខណៈ ការពារគ្រប់បែបយ៉ាងទាំងអស់៕ប្រភពSTPM

Footer Content
SekabetSekabetSekabet GirişSekabet Güncel GirişSekabetSekabet GirişSekabet Güncel Giriş