ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីមកពីគណបក្សនយោបាយនានាចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៧៩៦នាក់
នាព្រឹកថ្ងៃពុធ១៣រោចខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥ឯកឧត្ដមប៉ែនកុសល្យសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ
ឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន
ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន
ឯកឧត្ដមលោកជំទាវគណៈអចិន្ត្រៃយ៍គណបក្សខេត្តអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីមកពីគណបក្សនយោបាយនានាចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៧៩៦នាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕ឌុំសាវ៉ុន

