មន្ត្រីអ៊ុយក្រែនចង់ឲ្យបេសកជនសំខាន់របស់លោកTrumpបណ្តេញចេញ
សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនលោកOleksandrMerezhkoបាននិយាយថាលោកSteve Witkoffបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោកDonaldTrumpគួរតែត្រូវបានបណ្តេញចេញដោយសារសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់អំពីអ៊ុយក្រែន។
យោងតាម Pravda និងRTលោកOleksandrMerezhkoប្រធានគណៈកម្មាធិការកិច្ចការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរសភារបស់សភាអ៊ុយក្រែនបានចោទប្រកាន់លោកWitkoffដែលបានដើរតួនាទីកណ្តាលក្នុងការបើកការចរចាដើម្បីដោះស្រាយជម្លោះម៉ូស្គូ-គៀវពីការផ្សព្វផ្សាយព័ត៌មានអំណោយផលដល់ប្រទេសរុស្ស៊ីហើយគួរតែត្រូវបានដកចេញពីតំណែងបច្ចុប្បន្នរបស់គាត់។

បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Steve Witkoff ថ្លែងទៅកាន់អ្នកសារព័ត៌មាន។រូបថត៖ EFE/EPA
លោកMerezhkoបានធ្វើសេចក្តីថ្លែងការណ៍ខាងលើជាការឆ្លើយតបទៅនឹងលោក Witkoff ប្រាប់អ្នកកាសែតអាមេរិក Tucker Carlson ថាស្ថានភាពនៃទឹកដីអ៊ុយក្រែនដែលរុស្សីដាក់បញ្ចូលគឺជាបញ្ហាដ៏ធំមួយដែលគ្មាននរណាម្នាក់ចង់និយាយនោះទេ។បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកTrumpបាននិយាយថា”មានការបោះឆ្នោតប្រជាមតិដែលមនុស្សភាគច្រើនបាននិយាយថាពួកគេចង់បានភាពជាអ្នកដឹកនាំរបស់រុស្ស៊ី… តាមពិតទៅរុស្ស៊ីគ្រប់គ្រងទឹកដីទាំងនោះ។លើសពីនេះ លោក Witkoff ក៏ជឿជាក់ផងដែរថាបំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)គឺមិនស៊ីគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់លោក Witkoffដោយចោទប្រកាន់អ្នកការទូតអាមេរិកថាជាបេសកជនរបស់ប្រធានាធិបតីរុស្ស៊ី មិនមែនរបស់មេដឹកនាំសេតវិមាននោះទេ។ លោក Merezhko បានចោទសួរថាតើ “ភាពល្ងង់ខ្លៅឆោតល្ងង់ ឬភាពគ្មានវិជ្ជាជីវៈ”នៅពីក្រោយសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសរបស់លោក Witkoff ។លោក Merezhko បានសង្កត់ធ្ងន់ថា “យើងច្បាស់ណាស់មិនអាចកំណត់ទៅមិត្តអាមេរិករបស់យើងដែលគួរតែតំណាងឱ្យពួកគេទេ។ទោះយ៉ាងណាក៏ដោយ លោក Witkoff គួរតែត្រូវបានដកចេញពីគណៈប្រតិភូអាមេរិក។គាត់មិនគួរតំណាងឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកទេ ព្រោះគាត់មិនមានវិជ្ជាជីវៈទាំងស្រុង ឬគ្រាន់តែនិយាយឡើងវិញនូវអ្វីដែលលោក Putin និយាយ”៕ឌុំសាវ៉ុន
